(ម៉ាឌ្រីដ)៖ ក្លិបយក្សអេស្ប៉ាញ Real Madrid បានឡើងឈរកំពូលតារាងលីគ La Liga ក្រោយបំបាក់ម្ចាស់ផ្ទះ Atletico Madrid ២-១ ដែលជាការធ្វើបានដោយខ្សែប្រយុទ្ធ Rodrygo និង Valverde ក្នុងចំណោម ៦ប្រកួតមកនេះលេងមិនទាន់ចាញ់ទេ ដ្បិតគូប្រជែងធំ FC Barcelona ឈរលេខរៀងទី២ មានគំលាតត្រឹម ២ពិន្ទុ។
ស្ថិតក្នុងការប្រកួតដណ្តើម ៣ពិន្ទុយ៉ាងសំខាន់នេះកើតចេញពីការសហការគ្នាបានយ៉ាងល្អរវាងខ្សែបម្រើ Tchouameni និងខ្សែប្រយុទ្ធ Rodrygo បានបើកការនាំមុខនៅនាទី១៨ និងខ្សែបម្រើ Valverde រកបាននៅនាទី៣៦ ដ្បិតគូប្រជែង Mario Hermoso ទទួលកាតក្រហមក្រោយស៊ុតបាន ១គ្រាប់នៅនាទី៨៣។
តាមរយៈលទ្ធផលឈ្នះនេះ បានធ្វើឲ្យក្រុម Real Madrid ដឹកនាំដោយលោក Carlo Ancelotti និងជាំក្រុមការពារតំណែងជើងឯកផងនោះ រកបាន ១៨ពិន្ទុជាបណ្តោះអាសន្ន ឈរពីលើក្រុម FC Bacelona ដែលរកបាន ១៦ពិន្ទុ ខណៈ Real Betis រកបាន ១៥ពិន្ទុឈរលេខរៀងទី៣ ដ្បិតក្រុម Atletico Madrid ធ្លាក់ទៅឈរលេខរៀងទី៧ មានត្រឹម ១០ពិន្ទុគិតត្រឹមសប្តាហ៍ទី៦ ជើងទី១។
ប្រកួតបន្ទាប់ Real Madrid ដែលជាជើងឯក La Liga ៣៥លើកច្រើនជាងគេជាប្រវត្តិសាស្ត្រ និងបន្តជួបក្រុម Osasuna នៃប្រកួតទី៧ នាថ្ងៃទី០៣ ខែតុលាខាងមុខនេះ៕


ប្រភព Sporting News ប្រែសម្រួលដោយគីរីដងរែក




