Real Madrid ពិតជាបានជាប់ចំណាត់ថ្នាក់លេខបីក្នុងនាមជាក្លឹបល្អប្រចាំឆ្នាំ បើទោះបីជាឈ្នះពានចំនួន 4 ក្នុងចំណោម 5 ពានដែលអាចធ្វើបានក៏ដោយ។
Real Madrid គឺជាគូប្រជែងខ្លាំងបំផុតក្នុងការទទួលបានពានរង្វាន់ក្លឹបប្រចាំឆ្នាំដំបូងគេបង្អស់ក្នុងព្រឹត្តិការណ៍ Ballon d’Or ចាប់តាំងពីពួកគេបានឈ្នះ La Liga និងបានបង្កើតប្រវត្តិសាស្ត្រក្នុងក្របខ័ណ្ឌ Champions League ដោយការបំបាក់ក្រុមខ្លាំងទាំងអស់រួមទាំង PSG, Manchester City, Chelsea ដែលជាម្ចាស់ជើងឯកឆ្នាំមុន និង Liverpool របស់ Jurgen Klopp នៅវគ្គផ្តាច់ព្រ័ត្រ។ នេះជាលើកទីមួយហើយដែលពានរង្វាន់នេះត្រូវបានចាត់ចែងនិងផ្ទុយពីពាន់រង្វាន់ Ballon d’Or មិនត្រូវបានបោះឆ្នោតដោយអ្នកសារព័ត៌មានទេ ហើយប្រព័ន្ធបោះឆ្នោតក៏មិនដឹងដែរ៕




ប្រែសម្រួលដោយគីរីដងរែក




