កីឡាករ Federico Valverde, Karim Benzema និង Marco Asensio បានស៊ុតបាល់បញ្ចូលទីដើម្បីឱ្យ Real Madrid ទទូលនូវជ័យជម្នះ 3-0 យ៉ាងងាយស្រួលនៅលើក្រុមបាតតារាង Elche ក្នុងក្រមខណ្ឌ LaLiga កាលពីថ្ងៃពុធ ហើយក្រុមនាំមុខក៏មានគ្រាប់បាល់ចំនួន 3គ្រាប់ទៀត តែមិនត្រូវបានអនុញ្ញាតអោយដោយ VAR សម្រាប់ការប្រកួតក្រៅដី។
ក្នុងទំរង់លេងដ៏ល្អ Valverde បានជួយឱ្យ Real នាំមុខនៅនាទីទី 11 ជាមួយនឹងការវាយបកតាមបច្ចេកទេសយ៉ាងអស្ចារ្យពីគែមតំបន់នោះ។ ម្ចាស់ជើងឯកបានគ្រប់គ្រងការប្រកួតពេញមួយប្រកួត ហើយមានឱកាសជាច្រើនក្នុងការលេងបានយ៉ាងល្អហើយគ្រាប់បាល់ទាំងបីត្រូវបានច្រានចោល ១គ្រាប់ដោយកីឡាករ David Alaba និងពីរគ្រាប់ពីកីឡាករ Benzema ។
Benzema បានបន្ថែមការនាំមុខរបស់ Real នៅនាទីទី 75 បន្ទាប់ពីបានសហការគ្នាយ៉ាងល្អជាមួយ Rodrygo ដែលបានជួយអ្នកឈ្នះ Ballon D’Or ជាមួយនឹងការបញ្ជូនបាល់ពីកែងជើងដ៏ឆ្លាតវៃរបស់គាត់។
កីឡាករបម្រុង Asensio បន្ថែមគ្រាប់ទី 3 ពីមួយនាទីមុន ដោយស៊ុតបាល់ចូលទីពីចម្ងាយពីការបញ្ជូនរបស់ Rodrygo ។
Real Madrid ឈរនៅលើកំពូលតារាងដោយមាន 28 ពិន្ទុ ដោយនាំមុខ 6 ពិន្ទុលើក្រុមលេខ 2 Barcelona ដែលមានមួយប្រកួតក្នុងដៃ និងទទួលភ្ញៀវ Villarreal នៅថ្ងៃព្រហស្បតិ៍នះ៕





ប្រែសម្រួលដោយគីរីដងរែក




