26.7 C
Phnom Penh
Sunday, March 22, 2026
- Advertisement -spot_img

Qatar Open 2023 កីឡាករ Andy Murray ឡើងដល់វគ្គ ១/៤ ពានរង្វាន់កម្រិត

- Advertisement -spot_img

(កាតា)៖ កីឡាករវាយកូនបាល់ឆ្នើម Andy Murray បានឡើងដល់វគ្គ ១/៤ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ Qatar Open 2023 ស្ថិតក្នុងកម្រិត ATP Tour 250 បន្ទាប់ពីបានយកឈ្នះកីឡាករ Alexander Zverev នៃលទ្ធផល ៣សិត, នេះបើតាមការឲ្យដឹងពី BBC នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

បុរសសញ្ចាតិអង់គ្លេស Murray មានវ័យ ៣៥ឆ្នាំ បានឈានទៅកាន់តែជ្រៅក្នុងព្រឹត្តិការណ៍នេះ ក្រោយឆ្លងកាត់ការប្រជែងរយៈពេល ៣ម៉ោងនាទីក្រុងដូហា។ រូបលោកក៏បានឱ្យដឹងថា «ខ្ញុំនឹងរក្សាភាពរឹងមាំ ហើយបន្តប្រយុទ្ធ រហូតដល់ពេលបញ្ចប់»។

តាមរយៈលទ្ធផលនេះ អតីតម្ចាស់តំណែងលេខ១ ពិភពលោក, Murray ត្រូវប៉ះជាមួយកីឡាករបារាំង Alexander Muller ដែលឈរនៅលេខរៀងទី១៧០ នៃតារាងចំណាត់ថ្នាក់ សម្រាប់ការប្រកួតវគ្គ ៨នាក់ចុងក្រោយ។

បញ្ចាក់ផងថា នេះជាការប្រកួតវាយកូនបាល់ (Tennis) កម្រិត ATP Tour 250 ផ្នែកបុរសដែលស្ថិតក្នុងការរៀបចំដោយសមាគមគ្រប់គ្រងកីឡាវាយកូនបាល់ Association of Tennis Professionals ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ខណៈ Andy Murray ជាកីឡាករម្នាក់បច្ចុប្បន្នកំពុងឈរលេខរៀងទី៧០ ពិភពលោក៕

ប្រភព BBC News ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img