28.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

PSG ខ្ចីជើងខ្សែប្រយុទ្ធ Ramos មកពីក្លិប Benfica រយៈពេល ១រដូវកាល

- Advertisement -spot_img

ក្លិប Paris Saint-Germain បាននាំយកខ្សែប្រយុទ្ធ Goncalo Ramos មកពីក្លិប Benfica លើកិច្ចសន្យាលេខខ្ចីជើង១រដូវកាល។

ក្លិបលេងនៅលីគកំពូលបារាំង Ligue 1 ក៏ស្ថិតនៅមានជម្រើសដើម្បីទិញយកកីឡាករវ័យ ២២ឆ្នាំ Ramos ផងដែរ ជាមួយកីឡាកររូបនេះបានបង្ហាញឲ្យមានភាពលេចធ្លោជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងព្រឹត្តិការណ៍ World Cup កាលពីឆ្នាំមុន នៅប្រទេសកាតា ជាទីកន្លែងដែលរូបគេអាចរកបានគ្រាប់បាល់ Hat-trick ក្នុងការប្រកួតវគ្គ ១៦ក្រុមចុងក្រោយពេលប្រកួតទល់នឹងក្រុមស្វីស។

Ramos ក៏កាន់តែមានភាពរីកចម្រើនខ្លាំង ក្នុងរដូវកាល២០២២-២៣ សម្រាប់ក្លិប Benfica ដោយបានរកគ្រាប់បាល់ ១៩គ្រាប់ក្នុងលីគ និងបានជួយឲ្យក្លិបដណ្តើមបានពានរង្វាន់ Primeira Liga លើកទី៣៨ របស់ពួកគេ។

ខណៈក្លិប PSG ដែលមានការចាកចេញរួចទៅហើយនៃកីឡាករឆ្នើម Lionel Messi ក្នុងរដូវក្តៅនេះនោះ អាចនឹងបន្តបាត់បង់កីឡាករលំដាប់ខ្ពស់ចំនួន ២រូបបន្ថែមទៀត ខណៈដែលកីឡាករ Kylian Mbappe និងកីឡាករ Neymar កំពុងមានការជាប់ពាក់ព័ន្ធនឹងព័ត៌មាននៃការចាកចេញ។

Ramos គឺសមាជិកថ្មីទី៩ របស់ក្លិប PSG ដែលបានចុះកិច្ចសន្យាក្នុងរដូវកាលដោះដូរកីឡាករនេះ ជាមួយនឹងកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ នឹងចូលរួមជួយក្រុមដើម្បីរក្សាការពារពានរង្វាន់ជើងឯករបស់ពួកគេ ក្នុងរដូវកាលនេះ។

សូមជម្រាបថា ក្លិប PSG នឹងចាប់ផ្តើមយុទ្ធនាការលីគ Ligue 1 ឆ្នាំ២០២៣-២៤ របស់ពួកគេ នៅឯកីឡដ្ឋាន Parc des Princes ប៉ះនឹងក្រុម Lorient នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img