28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

Premier League បើកការស៊ើបអង្កេតក្លិប Chelsea ជុំវិញល្មើសច្បាប់ហិរញ្ញវត្ថុ

- Advertisement -spot_img

ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានបើកការស៊ើបអង្កេតបន្ថែមទៀតទៅលើ ក្លិបតោខៀវ Chelsea ករណីល្មើសច្បាប់ចាយលុយនាអំឡុងឆ្នាំ២០១២ និងឆ្នាំ២០១៩ មកនោះ។

នៅចាំបានថា សមាជិកលេងនៅ Premier League បច្ចុប្បន្ន ត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ពិន័យជាទឹកប្រាក់ ៨.៦លានផោនម្តងមកហើយកាលពីខែកក្កដា ឆ្នាំ២០២៣ រឿងល្មើសច្បាប់ចាយលុយនេះដែរនៅអំឡុង ២ឆ្នាំខាងលើ។

ករណីល្មើសទាំងនេះត្រូវបានគេរាយការណ៍មកថា ក្លិបម្ចាស់កីឡដ្ឋាន Stamford Bridge តោខៀវ Chelsea មានការជាប់ពាក់ព័ន្ធទៅនឹងការលក់ក្លិបនាអំឡុងខែមិថុនា ឆ្នាំ២០២៣ ផងដែរ គ្រាដែល PL ក៏បានកត់សម្គាល់ចំពោះករណីនេះដូចគ្នា និងរយៈពេលកាន់កាប់ ៧ឆ្នាំពីសំណាក់មហាសេដ្ឋីរុស្ស៊ី គឺលោក Roman Abramovich ទៀតផង។

នេះមានន័យថា Chelsea ដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ១២ ក្នុងលីគនារដូវមុន បានជួបករណីស្រដៀងគ្នាទៅនឹងក្រុមជើងឯកអង់គ្លេស Manchester City និង Everton ដែលបានធ្វើខុសទៅនឹងច្បាប់ចាយលុយនេះដែរ (financial fair play rules) ដ្បិតពួកគេទាំងពីរបានបដិសេធក៏ដោយ។

សូមបញ្ជាក់ផងដែរថា បណ្តាក្លិបនៅអង់គ្លេស នឹងមានការពិន័យតាមរយៈការកាត់ពិន្ទុ និងពិន័យជាទឹកប្រាក់ផងដែរ ប្រសិនបើករកឃើញមានកំហុសពិតមែន៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img