24.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Pogba របួសម្តងទៀតទំនងជាខកខានលេង World Cup

- Advertisement -spot_img

តាំងពីផ្លាស់ចេញពី Manchester United ទៅលេងនៅ Juventus វិញមក Pogba សម្រាកព្យាបាលរបួសរហូត ហើយទើបបានចូលហ្វឹកហាត់ជាមួយក្រុមបានបន្តិចតែប៉ុណ្ណោះ។ ស្រាប់តែទទួលរងរបួសសាច់ដំុសាជាថ្មីម្តងទៀតហើយ។ ដូច្នេះត្រូវបន្ដសម្រាកព្យាបាលបន្តទៀត ដែលនឹងប្រើពេលប៉ុន្មានសប្ដាហ៍ឯណោះ។ ដូច្នេះមានន័យថាកីឡាកររូបនះ ឱកាសលេង FIFA World Cup 2022 ដែលនៅសល់ត្រឹមតែបីសប្ដាហ៍ខាងមុខ ទំនងជាគេមិនអាចចូលលេងបានទេ។

គួរបញ្ជាក់ដែលថា ខ្សែបម្រើ Paul Pogba បានរងរបួសជាថ្មីម្តងទៀត អំឡុងពេលហ្វឹកហាត់ជាមួយក្រុម Juventus កាលពីពេលថ្មីៗនេះ ខណៈដែលរូបគេមិនទាន់បានបង្ហាញខ្លួនលើទីលានសោះ។

គួររំលឹកដែលថាខ្សែបម្រើខាងលើនេះជាចំណែកដ៏សំខាន់មួយក្នុងជម្រើសជាតិបារាំង ដែលបានឈ្នះពាន World Cup កាលពីឆ្នាំ២០១៨កន្លងទៅ។ ខណៈដែលឆ្នាំ២០២២នះដែលជាឆ្នាំត្រូវការពារតំណែងជើងឯកនេះផង រូបគេក៏មានឈ្មោះលេងផងដែរ តែប្រសិនបើរបួសមិនជាសះស្បើយបែបនេះទំនងជាលោក Didier Deschamps ដែលជាគ្រូបង្វឹករបស់ជម្រើសជាតិបារាំងត្រូវដកឈ្មោះគេចេញ រកអ្នកថ្មីមកជំនួស៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img