មហិច្ឆតារបស់ Pita ដើម្បីក្លាយជានាយករដ្ឋមន្ត្រីក្នុងប្រទេសថៃត្រូវបានចាញ់ការបោះឆ្នោតជាប្រវត្តិសាស្ត្រនៅក្នុងសមាជិកសភា និងសមាជិកព្រឹទ្ធសភារួមគ្នាក្នុងថ្ងៃថ្ងៃព្រហស្បតិ៍នេះ។
សំឡេងគាំទ្រមានចំនួន ៣២៤ សំឡេងប្រឆាំង១៨២។ អនុប្បវាទ១៩៩។ លោកត្រូវការយ៉ាងហោចណាស់ 375 សំឡេងដើម្បីក្លាយជា នាយករដ្ឋមន្ត្រី។
សម័យប្រជុំរួមនៃរដ្ឋសភានិងព្រឹទ្ធសភាថៃ ត្រូវបានបើកធ្វើឡើង ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ក្រោយការបោះឆ្នោតសកលកាលពីខែឧសភាកន្លងទៅ។ លទ្ធផលនៃការបោះឆ្នោតនៅក្នុងសភា បានបង្ហាញថា លោក Pita ដែលជា បេក្ខជនតែម្នាក់គត់ គឺទទួលបានសំឡេងគាំទ្រមិនគ្រាប់គ្រាន់ទេ បន្ទាប់ពីមានសំឡេងជំទាស់ និងអនុបវាទជាច្រើន ប្រឆាំងរូបលោក។
សភាថៃត្រូវគេរំពឹងថា នឹងរៀបចំការបោះឆ្នោតជាថ្មីម្តងទៀត នៅសប្តាហ៍ក្រោយ ហើយបេក្ខជនដដែលនៅតែអាចឈរឈ្មោះជាថ្មី ឬក៏បេក្ខជនផ្សេងទៀតត្រូវបានតែងតាំងឱ្យចូលរួមប្រកួតប្រជែង។ នីតិវិធីបែបនេះនឹងត្រូវធ្វើឡើង រហូតទាល់តែមានបេក្ខជនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដោយមិនមានកំណត់ពីចំនួននៃការបោះឆ្នោត ឬកាលបរិច្ឆេទផុតកំណត់នោះទេ៕






ប្រភព Thaipbsworld ប្រែសម្រួលដោយគិរីដងរែក




