28.5 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

Pacquiao កំពុងពិចារណាវិលត្រឡប់ចូលប្រដាល់វិញ

- Advertisement -spot_img

(ម៉ានីល)៖ លោក Manny Pacquiao ដែលបានប្រកាសចូលនិវត្តន៍ ពីកីឡាប្រដាល់ កាលពីឆ្នាំមុន ដើម្បីប្រកួតប្រជែងតំណែងប្រធានាធិបតេយ្យនោះ, បានប្រាប់សារព័ត៌មាន AFP នៅថ្ងៃអង្គារនេះថា លោកបាននឹងកំពុងពិចារណា ក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍ប្រដាល់តាំងពិព័រណ៌មួយ នៅប្រទេសអារ៉ាប៊ីសាអូឌីត នៅខែមករា ឆ្នាំក្រោយ។

អតីតម្ចាស់ពានរង្វាន់ជើងចាស់ លំដាប់ពិភពលោក វ័យ៤៣ឆ្នាំរូបនេះ កំពុងស្ថិតក្នុងការពិភាក្សា ស្តីពីការប្រកួតជាមួយកីឡាករសញ្ជាតិបារាំង Jaber Zayani នៅទីក្រុង Riyadh។

“យើងទើបតែចាប់ផ្តើមពិភាក្សា”, នេះបើតាមសម្តីលោក Pacquiao។

Pacquiao បានបញ្ចប់អាជីពប្រដាល់វ័យ២៦ឆ្នាំរបស់លោក បន្ទាប់ពីប្រកួតចាញ់ពិន្ទុកីឡាករគុយបា Yordenis Ugas កាលពីខែសីហា ឆ្នាំ២០២១។

លោកជាអតីតសមាជិកព្រឹទ្ធសភាមួយរូប ដែលបានបរាជ័យ ក្នុងការប្រកួតប្រជែង កាលពីដើមឆ្នាំនេះ ក្នុងការក្លាយជាប្រធានាធិបតី នៃប្រទេសហ្វីលីពីន៕

ប្រភព AFP ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img