ក្លិប Nottingham Forest បានសម្រេចការចុះហត្ថលេខា ជាមួយខ្សែការពារនីហ្សេរីយ៉ា Ola Aina លើកិច្ចសន្យារយៈពេល១ឆ្នាំ បន្ទាប់ពីមានការផុតកំណត់ កិច្ចសន្យារបស់លោក នៅឯក្លិបអ៊ីតាលី Torino។ នេះបើតាមការប្រកាសពីក្លិប លេងនៅលីគ Premier League
Aina មានវ័យ ២៦ឆ្នាំ បានចាប់ផ្តើមអាជីពរបស់ខ្លួន តាមរយៈកម្រិតថ្នាលរបស់ក្លិប Chelsea មុនពេលចុះកិច្ចសន្យា លេងឲ្យក្លិប Torino លើការផ្ទេរអចិន្ត្រៃយ៍ កាលពីឆ្នាំ២០១៩។
កាលពីពេលមុន រូបគេធ្លាប់លេងនៅលីគ Premier League អំឡុងពេលលេងខ្ចីជើងនៅឯក្លិប Fulham ក្នុងរដូវកាល២០២០-២១។
Aina ដែលធ្លាប់ទទួលការកោះហៅចំនួន ៣០លើក លេងឲ្យក្រុមជម្រើសជាតិនីហ្សេរីយ៉ា ហើយបានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិជាលើកដំបូងក្នុងឆ្នាំ២០១៧។ ក៏ធ្លាប់លេងឲ្យអង់គ្លេស ក្នុងកម្រិតយុវជនផងដែរ។
សូមជម្រាបថា Forest ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៦ ក្នុងលីគ Premier League កាលពីរដូវកាលមុននោះ នឹងចាប់ផ្តើមយុទ្ធនាការលីគរបស់ពួកគេ ប៉ះនឹងក្រុម Arsenal នៅថ្ងៃទី១២ ខែសីហាខាងមុខ៕



ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




