(បរទេស)៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃអង្គារនេះថា ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan នៅក្នុងប្រទេសរុស្ស៊ីនឹងត្រូវបានផ្ទេរទៅជាកម្មសិទ្ធិរបស់រដ្ឋរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។
ក្រសួងបានបញ្ជាក់បន្ថែមទៀតថា ការលក់នេះនឹងរួមបញ្ចូលកន្លែងផលិត និងស្រាវជ្រាវរបស់ក្រុមហ៊ុន Nissan នៅ St Petersburg ក៏ដូចជាមជ្ឈមណ្ឌលលក់ និងទីផ្សារនៅទីក្រុងមូស្គូ ប៉ុន្តែ Nissan នឹងមានជម្រើសក្នុងការទិញទ្រព្យសម្បត្តិរបស់ខ្លួនមកវិញ ក្នុងរយៈពេលប្រាំមួយឆ្នាំ។
គួរបញ្ជាក់ផងដែរថា ការលក់ទ្រព្យសម្បត្តិរបស់ Nissan នេះមិនត្រូវបានបញ្ជាក់ពីមូលហេតុឡើង ប៉ុន្តែបើតាមការសន្និដ្ឋានរបស់អ្នកជំនាញបានឲ្យដឹងថា វាត្រូវបានធ្វើឡើង ក្រោមសម្ពាធទណ្ឌកម្មរបស់លោកខាងលិចមកលើប្រទេសរុស្ស៊ី៕


ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក




