30.5 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

NATO បង្កើតសង្រ្គាមជាមួយរុស្សីតាមរយះផ្ដល់រថក្រោះអោយអ៊ុយក្រែន

- Advertisement -spot_img

(មូស្គូ)៖ រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាការសន្យាផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់របស់លោកខាងលិច ទៅឱ្យអ៊ុយក្រែន គឺជាភស្ដុតាងមួយបង្ហាញយ៉ាងច្បាស់ពីការចូលរួមដោយផ្ទាល់ ពីសំណាក់សហរដ្ឋអាមេរិក និងអឺរ៉ុប នៅក្នុងសង្រ្គាមអ៊ុយក្រែនសព្វថ្ងៃ។

ប្រតិកម្មខាងលើរបស់វិមានក្រឹមឡាំង កើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ កាលពីថ្ងៃពុធសប្ដាហ៍នេះបានប្រកាសថានឹងបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់រាប់សិបគ្រឿង ដើម្បីជួយ អ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងទាហានរុស្ស៉ី នៅចំពោះមុខការព្រមានថាទីក្រុងមូស្គូអាចនឹងបើកប្រតិបត្តិការវាយលុកសាជាថ្មីក្នុងពេលដ៏ខ្លីខាងមុខ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានគូសបញ្ជាក់ដូច្នេះថា «មានសេចក្ដីរាយការណ៍ជាច្រើនពីបណ្ដាប្រទេសអឺរ៉ុប និងទីក្រុងវ៉ាស៊ីនតោន ជុំវិញការបញ្ជូនប្រព័ន្ធអាវុធចម្រុះទៅឱ្យ អ៊ុយក្រែន ក្នុងនោះមានដូចជារថក្រោះជាដើម ហើយដែលនេះគឺជាភស្ដុតាងបង្ហាញយ៉ាងច្បាស់ពីការចូលរួមដោយផ្ទាល់របស់បណ្ដាប្រទេសទំាងនេះ ឬបក្សសម្ព័ន្ធយោធា NATO នៅក្នុងជម្លោះ នៅអ៊ុយក្រែន»។

គួរបញ្ជាក់ថា អ៊ុយក្រែន កំពុងត្រូវការជាចាំបាច់នូវរថក្រោះប្រយុទ្ធទំនើបៗពីលោកខាងលិចរាប់រយគ្រឿង ដើម្បីអាចទម្លុះខ្សែការពារទាហានរុស្ស៉ី និងដណ្ដើមយកទឹកដីមកវិញ នៅក្នុងតំបន់ភាគខាងត្បូង និងភាគខាងកើតនៃប្រទេស ខណៈបច្ចុប្បន្ន ទាំងរុស្ស៉ី និងអ៊ុយក្រែន កំពុងប្រើប្រាស់រថក្រោះសល់ពីសម័យសូវៀត T-72៕

ប្រភព CBS news ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img