(ប៉ារីស)៖ កីឡាករវាយតេន្នីស Rafael Nadal នឹងវិលត្រឡប់ចូលរួមប្រកួតវិញ នៅព្រឹត្តិការណ៍ Paris Masters នាសប្តាហ៍ក្រោយ។ នេះបើតាមសម្តីគ្រូបង្វឹក Carlos Moya ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។
Nadal បានតស៊ូជាមួយបញ្ហារបួសក្នុងឆ្នាំនេះ បានឈ្នះពានរង្វាន់ជើងឯក French Open ជាលើកទី១៤ របស់លោក ដោយប្រកួតជាមួយនឹងការចាក់ថ្នាំបំបាត់ការឈឺចាប់ ដើម្បីព្យាបាលរបួសជើងរុំារ៉ៃ និងបានដកខ្លួនចេញពីការប្រកួតនៅឯព្រឹត្តិការណ៍ Wimbledon ដោយសារឈឺពោះ។
បន្ទាប់ពីបានចាញ់កីឡាករ Frances Tiafoe នៅព្រឹត្តិការណ៍ US Open កាលពីខែកញ្ញា លោកបានលើកឡើងថា លោកចាំបាច់ត្រូវដោះស្រាយបញ្ហា ហើយមិនច្បាស់ថា ពេលណាលោកនឹងអាចចូលរួមប្រកួតវិញម្តងទៀតទេ។
កីឡាករសញ្ជាតិអេស្ប៉ាញ ដែលបានឈ្នះពានរង្វាន់ក្នុងកម្រិត Grand Slam ផ្នែកបុរសកំណត់ត្រាចំនួន ២២លើករូបនេះបានប្រកួតជាគូជាមួយកីឡាករ Roger Federer ក្នុងវិញ្ញាសាវាយជាគូនៅឯព្រឹត្តិការណ៍ Laver Cup កាលពីខែមុន មុនពេលដកខ្លួនចេញពីការប្រកួតវិញ៕
ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក