24.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Messi ទាយទុកថា ប្រេស៊ីល, បារាំង និងអង់គ្លេស គឺជាក្រុមអាចដណ្តើមបានពានរង្វាន់ ព្រឹត្តិការណ៍ World Cup

- Advertisement -spot_img

(ប៉ារីស)៖ កីឡាករអាហ្សង់ទីន Lionel Messi បានជ្រើសយកក្រុមជម្រើសជាតិប្រេស៊ីល, បារាំង និងអង់គ្លេស ថាជាក្រុមដែលមានការគំរាមកំហែងខ្លាំងជាងគេបំផុត ចំពោះក្តីស្រមៃចុងក្រោយរបស់លោក ក្នុងការដណ្តើមយកមេដាយ របស់អ្នកឈ្នះពានរង្វាន់ World Cup បន្ថែមទៀត ចូលទៅក្នុងទូរកញ្ចក់ដាក់ពានរង្វាន់របស់លោក, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ ដែលកំពុងលេងឲ្យក្លិបបារាំង Paris St Germain រូបនេះ គឺជាក្តីសង្ឃឹមដ៏ធំ របស់ក្រុមជម្រើសជាតិអាហ្សង់ទីន សម្រាប់ការប្រកួត World Cup នៅប្រទេសកាតា។

«រាល់លើកនៅពេលដែលយើងជជែកអំពីបេក្ខជន យើងតែងតែជជែកអំពីក្រុមជាមួយគ្នាផងដែរ, ប្រសិនបើខ្ញុំត្រូវដាក់ក្រុមផ្សេងនៅខាងលើ ក្រុមដទៃ ខ្ញុំគិតថា ប្រេស៊ីល, បារាំង និងអង់គ្លេស គឺនៅខាងលើក្រុមដទៃទៀត។ ប៉ុន្តែ World Cup គឺជាការប្រកួតពិបាកខ្លាំង ហើយស្មុគស្មាញ ដែលគ្រប់យ៉ាងអាចនឹងកើតឡើង»។

Messi បានឡើងដល់វគ្គផ្តាច់ព្រ័ត្រ ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ក្នុងឆ្នាំ២០១៤ ប៉ុន្តែបានរងបរាជ័យ ក្នុងម៉ោងបន្ថែម ក្រោមថ្វីជើងក្រុមអាល្លឺម៉ង់។

ក្រុមម្ចាស់ពានរង្វាន់ជើងឯក Copa American មួយនេះ មិនធ្លាប់ចាញ់នោះទេ ក្នុង៣៥ប្រកួត ហើយប្រសិនបើនេះ នឹងក្លាយជាការប្រកួតលើកចុងក្រោយ របស់ Messi នៅក្នុងព្រឹត្តិការណ៍ World Cup មែននោះ ពួកគេកំពុងស្ថិតក្នុងទម្រង់ ក្នុងការដណ្តើមពានរង្វាន់។

សូមជម្រាបថា ការប្រកួតបើកឆាកក្នុងពូល C របស់អាហ្សង់ទីន នឹងត្រូវប៉ះក្រុមអារ៉ាប៊ីសាអូឌីត មុនពេលជួបក្រុមម៉ិកស៊ិក និងប៉ូឡូញ៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img