26.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

Martinez សម្រេចទាំងស្រុងនូវការផ្ទេរតម្លៃ ៥៧លានអឺរ៉ូពីក្លិប Ajaxe ទៅកាន់ United

- Advertisement -spot_img

(មេនឆេស្ទឺ)៖ កីឡាករ Lisandro Martinez បានសម្រេចទាំងស្រុងនូវការផ្ទេររបស់លោកពីក្លិបហូឡង់ Ajax Amsterdam ទៅកាន់ក្លិប Manchester United ជាមួយនឹងខ្សែការពារសញ្ជាតិអាហ្សង់ទីនរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំ។ នេះបើតាមការអះអាងពីក្លិបដែលលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ នេះ។

ក្លិប Ajax បានសម្រេចកិច្ចព្រមព្រៀងមួយជាមួយ United កាលពីដើមខែនេះ ជាមួយនឹងកីឡាករវ័យ ២៤ឆ្នាំរូបនេះ សម្រាប់តម្លៃបឋម ៥៧.៣៧លានអឺរ៉ូ (៥៨.២១លានដុល្លារ) និងប្រាក់បន្ថែម ១០លានអឺរ៉ូត្រូវបានដាក់រួមបញ្ចូល។

United បានលើកឡើងថា ពួកគេក៏ផ្តល់ជម្រើសក្នុងការបន្តកិច្ចសន្យារបស់លោកសម្រាប់រយៈពេល ១ឆ្នាំថែមទៀតផងដែរ។

ខ្សែការពារកណ្តាលដែលអាចលេងក្នុងទម្រង់ខ្សែបម្រើផងដែរនោះបានវិលត្រឡប់ទៅជួបជុំជាមួយអ្នកចាត់ការ Erik ten Hag ដែលធ្លាប់ធ្វើជាគ្រូបង្វឹកលោក រយៈពេល៣រដូវកាលនៅឯក្លិប Ajax។

សូមជម្រាបថា United បានបញ្ចប់នៅចំណាត់ថ្នាក់ទី៦ កាលពីរដូវកាលមុននោះ នឹងចាប់ផ្តើមរដូវកាលថ្មីជាមួយនឹងការធ្វើជាម្ចាស់ផ្ទះស្វាគមន៍ក្រុមភ្ញៀវ Brightonne & Hove Albion នៅថ្ងៃទី០៧ ខែសីហាខាងមុខ៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img