លោក Erik ten Hag បានចោទប្រកាន់ក្រុមរបស់ខ្លួន Manchester United ពីការគ្មានភាពអាជីពបន្ទាប់ពីពួកគេបានស៊ូទ្រាំនឹង ការបរាជ័យ ដ៏ អាម៉ាស់ និងជាប្រវត្តិសាស្ត្រក្នុងលទ្ធផល៧-០ នៅលើក្រុមគូប្រជែង Liverpool របស់ពួកគេ។
អ្នកចាត់ការទូទៅរបស់ United មានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីការប្រកួតក្នុងតង់ទី២ ដ៏អាម៉ាស់ពីក្រុមរបស់ខ្លួនដែលក្រុម Liverpool បង្កចលាចលដោយស៊ុតបញ្ចូលទីបាន៦ គ្រាប់ដើម្បីបន្ថែមការស៊ុតបាល់បញ្ចូលទីដ៏ល្អ របស់ Cody Gakpo មុនវគ្គទី ១ និង បង្កើនក្ដីសង្ឃឹមដណ្ដើមកៅអី Champions League របស់ពួកគេ។ លោក Ten Hag ដែលរងភាពអាម៉ាស់ក៏មិនសំចៃមាត់ក្នុងការស្ដីបន្ទោសទៅកាន់កូនក្រុមផងដែរ។
អ្នកចាត់ការទូទៅរបស់ United បាននិយាយថា « វាច្បាស់ណាស់វាគ្មានភាពអាជីពឡើយ។ តង់ទី១ ខ្ញុំគិតថាយើងជាក្រុមដែលល្អជាង យើងបានបង្កើតឱកាសល្អជាងហើយមានឱកាស១ទល់ ១ ជាមួយអ្នកចាំទី២ ដង។ មុនពេលតង់ទី ១ យើងបានធ្វើឲ្យមានកំហុសក្នុង ការរៀបចំមួយ ហើយបានរបូតមួយគ្រាប់។ យើងនៅក្នុងហ្គេមវាពិតជាធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបន្ទាប់ពីចប់តង់ទីមួយ យើងបានផ្ដល់ការ ប្រកួតទៅឲ្យគេយ៉ាងឆាប់រហ័ស »។
«គ្រាប់បាល់ ២ គ្រាប់ដំបូង គឺជាការផ្លាស់ប្ដូរតំបន់ការពារគ្រាប់ទី១ គឺការស៊ុតបាល់បញ្ចូលទីត្រលប់មកវិញ និងគ្រាប់ទី២ គឺការស៊ុត បាល់បញ្ចូលទី ដោយការវាយបកការសម្រេចចិត្តមិនល្អ និងការសម្រេចចិត្ត មិនច្បាស់លើបាល់។ របៀប ដែលយើងរបូតគ្រាប់បាល់គឺ ពិតជា រំខាន។ ទី៣ គឺជាការវាយបកមួយជាមួយ នឹងការសម្រេចចិត្ត ដែលគ្មានភាពអាជីពសោះ – មិនដើរតាមហើយបន្ទាប់មករត់ ចូលឆ្ពោះទៅមុខ ផ្ដល់កន្លែងទំនេរ នៅកណ្ដាលមិនតាមត្រឡប់មកវិញ »។ លោក Ten Hag បានបន្ថែម។
លោកបន្តទៀតថា «ដូច្នេះវា ៣-០ ហើយការប្រកួតត្រូវចាញ់ប៉ុន្តែក្នុងនាមជាក្រុមអ្នកត្រូវតែ នៅជាមួយគ្នា។ នោះជាអ្វី ដែលយើងមិនបានធ្វើ។ វាជាការភ្ញាក់ផ្អើល សម្រាប់ខ្ញុំ ខ្ញុំមិនបានឃើញ រឿងនេះពីក្រុមរបស់ខ្ញុំ ទេ។ ខ្ញុំមិនគិតថាវាជាពួកយើងទេ។ ខ្ញុំមិនគិតថាជា Manchester United ទេ។ វាពិតជាអាក្រក់ខ្លាំងណាស់ »។
លោក Ten Hag បានសារភាពថាលោកបានផ្ដល់ការវាយតម្លៃដ៏អាក្រក់ ស្រដៀងគ្នានេះ ដល់កីឡាករ របស់ខ្លួន នៅក្នុងបន្ទប់ផ្លាស់ ស្លៀកពាក់។
លោក Jurgen Klopp បានពណ៌នាការឈ្នះ កំណត់ត្រារបស់ Liverpool នៅក្នុងការប្រកួតថាជា «លទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលការ បង្ហាញទម្រង់លេងលំដាប់កំពូល» ហើយបានសារភាពថាវាគឺជាការបង្ហាញទម្រង់លេងដ៏ល្អបំផុតមួយរបស់ក្រុមរបស់លោកក្នុងរដូវកាល នេះ។ អ្នកចាត់ការរូបនេះបាននិយាយថា « វិធីដែលយើងចាប់ផ្ដើមការប្រកួតគឺពិតជាពិសេស។ យើងមានភាពឆេវឆាវលេងបាល់ទាត់ បានល្អសកម្មខ្លាំងហើយការស៊ុតបញ្ចូលទីមុន ពេលពាក់កណ្ដាលតង់គឺគួរឲ្យចាប់អារម្មណ៍។ ខ្ញុំមិនគិតថាតង់ទីពីរអាចចាប់ផ្ដើមបានល្អ ជាងនេះទេ គ្រាប់បាល់ដ៏អស្ចារ្យហើយចាប់តាំងពីពេលនោះ មកកីឡាកររបស់យើងកាន់តែសម្ទុះ »។
វាគឺជាជ័យជម្នះដ៏ធំបំផុតរបស់ Liverpool ទល់នឹងគូប្រជែងដ៏អស្ចារ្យរបស់ពួកគេដោយបានយកឈ្នះ ៧-១ កាលនៅលីគទី២ ក្នុងឆ្នាំ ១៨៩៥ ហើយវាជាការបរាជ័យដ៏អាក្រក់បំផុតរបស់ United ៧-០ ទល់នឹង Blackburn ក្នុងឆ្នាំ ១៩៦២, Aston Villa ក្នុងឆ្នាំ ១៩៣០ និងWolves ក្នុងឆ្នាំ ១៩៣១ – និងវាគឺជាការបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុតរបស់ក្លិបក្នុងរយៈពេល ៩២ ឆ្នាំ៕


ប្រភព FOX SPORTS ប្រែសម្រួលដោយគិរីដងរែក




