(អឺរ៉ុប)៖ Manchester United បានកំពុងនឹងបន្ថែមសំណើទៅកាន់ក្លិបហូឡង់ Ajax ជុំវិញការទិញយកខ្សែប្រយុទ្ធឆ្នើម Anthony ដែលរបាយការណ៍បង្ហាញថា តម្លៃអាចឈានដល់ប្រមាណ ៩៤លានអឺរ៉ូ ជាមួយលក្ខខណ្ឌបូកបន្ថែមផងដែរ។
ប្រភពពី The Athletic បានឲ្យដឹងថា ក្លិបទាំងពីរបានកំពុងតែមានការពិភាក្សាគ្នាជុំវិញតម្លៃខ្ពស់ជាង ៨០លានអឺរ៉ូ ប៉ុន្តែក្លិប Ajax ត្រូវបានរបាយការណ៍បង្ហាញថា មានការចង់បានតម្លៃ ១០០លានអឺរ៉ូ ចំពោះកីឡាករសញ្ជាតិប្រេស៊ីល Anthony ដ្បិតការដាក់សំណើ ៨០លានអឺរ៉ូដំបូងត្រូវបានបដិសេធ។
ជុំវិញការដោះដូរនេះនឹងធ្វើឲ្យ Anthony អាចក្លាយជាកីឡាករទី៣ ដែលបានផ្ទេរមក Manchester United ដោយមានតម្លៃផ្ទេរច្រើនជាងគេ ក្នុងចំណោមកីឡាករ Paul Pogba និង Harry Maguire៕




ប្រភព The Athletic ប្រែសម្រួលដោយគីរីដងរែក




