25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Liverpool បន្តត្រដាបត្រដួសទៀត ដោយបានជ្រុះចេញពី FA Cup ក្រោមថ្វីជើង Brighton

- Advertisement -spot_img

(លីវើភូល)៖ ក្រុមបាល់ទាត់ហង្សក្រហម Liverpool បានជ្រុះចេញពីពានរង្វាន់ FA Cup ជុំទី៤ នៅពេលប្រកួតចាញ់ម្ចាស់ផ្ទះ Brighton & Hove Albion ក្នុងលទ្ធផល ២ទលនឹង១ នារាត្រីថ្ងៃអាទិត្យ។

លេង ៦ប្រកួតក្នុងឆ្នាំថ្មី ២០២៣ នេះពួកគេទើបតែឈ្នះបាន ១ប្រកួតប៉ុណ្ណោះ។

នេះមានន័យថា ពួកគេបានកំពុងធ្លាក់ចូលគន្លងចាស់នាពេលនេះ បើធៀបនឹងរដូវកាលមុន ដែលប្រឈមទៅនឹងមិនឈ្នះពានណាមួយរបស់អង់គ្លេស ដ្បិតពួកគេក៏ស្ថិតក្នុងស្ថានភាពលំបាកនៃតំណែង Top-4 នៅ Premier League ទៀតដែរ ដែលកំពុងឈរនៅលេខរៀងទី៩ ជាបណ្តោះអាសន្នដាច់ឆ្ងាយពីក្រុមកំពូលតារាង Arsenal ដល់ទៅ ២១ពិន្ទុផងនោះ។

ក្នុងនាមជាក្រុមការពារតំណែងជើងឯក FA Cup ហង្សក្រហមបានរបូតគ្រាប់ចុងម៉ោងនៅនាទី៩២ ហើយនេះក៏ជាការបរាជ័យលើកទី២ ផងដែរនៅក្នុងផ្ទះរបស់ Brighton ត្រឹមតែប៉ុន្មានសប្តាហ៍ នៅពេលដែល Brighton ក៏ស្ថិតនៅចំណាត់ថ្នាក់លេខ៦ ពីលើ Liverpool ផងដែរក្នុងពាន Premier League។

ទោះជាយ៉ាងនេះក្តី ក្នុងកាលៈទេសៈភាពត្រដាបត្រដួសដែលបានហាលអាវពី FA Cup លោក Jurgen Klopp ក៏នៅតែនិយាយការពារខ្លួនគាត់ថា ពុំមែនជាអ្នកចាត់ការទូទៅក៏អាក្រក់នោះដែរ ក៏ប៉ុន្តែនៅតែទទូចសុំរយៈពេល ក្នុងការស្តារ ដើម្បីក្លាយជាអ្នកចាត់ការដ៏អស្ចារ្យសម្រាប់ក្លិបនាពេលអនាគត ក្រោយពេលខកចិត្តដ៏ធំនារដូវកាលនេះ៕

ប្រភព BBC Sport ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img