33.2 C
Phnom Penh
Wednesday, July 30, 2025
- Advertisement -spot_img

Liverpool ចុះកិច្ចសន្យានាំយកខ្សែបម្រើជប៉ុន Endo មកពីក្លិប Stuttgart

- Advertisement -spot_img

(ឡុងដ៍)៖ ក្លិប Liverpool បានចុះហត្ថលេខា នាំយកខ្សែបម្រើសញ្ជាតជប៉ុន Wataru Endo មកពីក្លិប VfB Stuttgart លើកិច្ចសន្យារយៈពេលវែង។ នេះបើតាមក្លិបលេងនៅលីគ Premier League បានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។

ព័ត៌មានលម្អិតស្តីពីហិរញ្ញវត្ថុ មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអង់គ្លេស បានរាយការណ៍ថា Liverpool បានផ្តល់ឲ្យប្រមាណ ១៦លានផោន (២០.៣៣លានដុល្លារ) ដើម្បីចុះកិច្ចសន្យា នាំយកកីឡាករវ័យ៣០ឆ្នាំ ដែលបានទទួលការកោះហៅ ៥០លើកលេងឲ្យក្រុមជម្រើសជាតិជប៉ុន។

Endo គឺជាកីឡាករទី៣ហើយ ដែលបានចុះកិច្ចសន្យាជាមួយ Liverpool ក្នុងពេលបិទរដូវកាល បន្ទាប់ពីការទៅដល់របស់កីឡាករ Alexis Mac Allister និង Dominik Szoboszlai។

គួរជម្រាបថា Liverpool បានទទួលលទ្ធផលស្មើ ១-១ ជាមួយ Chelsea ក្នុងការប្រកួតបើកឆាក Premier League របស់ពួកគេនៃសប្តាហ៍ទី១៕

ប្រភព Yahoo Sport ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img