24.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Lewandowski របស់ Barcelona ជាប់បម្រាម ៣ប្រកួត ក្រោយប្រើអាកប្បកិរិយា មើលងាយអាជ្ញាកណ្តាល

- Advertisement -spot_img

(បាសេឡូណា)៖ ខ្សែប្រយុទ្ធក្លិប FC Barcelona កីឡាករ Robert Lewandowski បានរងការហាមឃាត់ពីការលេងចំនួន ៣ប្រកួត ដោយសហព័ន្ធបាល់ទាត់អេស្ប៉ាញ (RFEF) បន្ទាប់ពីលោកត្រូវបានបណ្តេញចេញពីការប្រកួតឈ្នះ ២-១ របស់ក្រុមលោកលើគូប្រជែង Osasuna កាលពីសប្តាហ៍មុន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

Lewandoski បានទទួលការពិន័យកាតលឿងមួយ ក្រោយទាញកីឡាករ Nacho Vidal នៅនាទីទី១១ ហើយ ២០នាទីក្រោយមក បានទទួលការពិន័យកាតជាលើកទី២ បន្ទាប់ពីត្រូវបានគេឃើញថា បានប្រើកែងដៃប៉ះចំមុខកីឡាករ David Garcia។

យោងតាមគណៈកម្មាធិការ RFEF បានបញ្ជាក់ថា Lewandowski បានរងការហាមឃាត់ ៣ប្រកួត បន្ទាប់ពីធ្វើកាយវិការទៅកាន់មន្ត្រី បន្ទាប់ពីលោកបានទទួលការពិន័យកាតក្រហម ដែលត្រូវបានគេចាត់ទុកថា «ជាអាកប្បកិរិយាមើលងាយអាជ្ញាកណ្តាល»។

សូមជម្រាបថា មានការពិន័យកាតក្រហមត្រឹមតែ ២ប៉ុណ្ណោះក្នុងអាជីពរបស់ Lewandowski ជិត ១០ឆ្នាំហើយបន្ទាប់ពីលោកត្រូវបានបណ្តេញចេញពីការប្រកួត ក្នុងលីគ Bundesliga របស់ក្រុម Borussia Dortmund ប៉ះគូប្រជែង Hamburg កាលពីខែកុម្ភៈ ឆ្នាំ២០១៣។

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះ នឹងខកខានការប្រកួតប៉ះក្រុម Espanyol, Atletico Madrid និងក្រុម Getafe នៅពេលដែលលីគ La Liga បន្តចាប់ផ្តើមឡើងវិញ បន្ទាប់ពីចប់ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា៕

ប្រភពCNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img