28.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

Leeds រកបានគ្រូបង្វឹកថ្មី អ្នកដែលធ្លាប់ជួយ Norwich ឡើងមកលេង Premier League

- Advertisement -spot_img

ក្លិបបាល់ទាត់ Leeds United បានឈានដល់ការតែងតាំងលោក Daniel Farke ជាគ្រូបង្វឹកថ្មីរបស់ពួកគេជាផ្លូវការហើយ ក្រោមកិច្ចសន្យារយៈពេល ៤ឆ្នាំ អតីតគ្រូបង្វឹកដែលបានដឹកនាំ Norwich City ឡើងមកលេងនៅ Premier League ផងដែរ។

បុរសសញ្ជាតិអាល្លឹម៉ង់ វ័យ ៤៦ឆ្នាំខាងលើនេះ ធ្លាប់បានចំណាយពេល ៤ឆ្នាំដឹកនាំក្រុមចាបលឿង Norwich ដោយបានជួយពួកគេឡើងមកលេងនៅ Premier League វិញនារដូវកាលឆ្នាំ២០១៩-២០២០ ក្នុងនាមជាក្រុមឈ្នះពានជើងឯកក្របខណ្ឌទី២ Championship ទៀតផង។

ស្ថិតិដឹកនាំក្រុមចាបលឿង លោក Farke មានកំណត់ត្រាឈ្នះ ៨៧ដង ក្នុងចំណោមប្រកួតសរុប ២០៨លើក ដ្បិតកាលពីរដូវកាលមុន ដឹកនាំក្លិបលេងនៅ Bundesliga គឺ Borussia Monchengladbach មិនជោគជ័យឡើយ ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១០ និងត្រូវបានបញ្ចប់តំណែងទៀតផង។

Leeds United ជាក្រុមមួយ ក្នុងចំណោម ៣ក្រុមដែលត្រូវបានកាត់ចេញពី Premier League នារដូវកាល ២០២២-២០២៣ គ្រាដែលលោក Sam Allardyce ជាគ្រូបង្វឹកចុងក្រោយគេ ដែលពុំអាចជួយសង្រ្គោះពួកគេបន្តលេងនៅលីគ កំពូលអង់គ្លេសទៀតបាន មុនពេលលាឈប់៕

ប្រភព ESPN ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img