36.3 C
Phnom Penh
Friday, March 20, 2026
- Advertisement -spot_img

Kris Wu កាត់ទោសឲ្យជាប់ពន្ធនាគា ១៣ឆ្នាំក្នុងរឿង «រំលោភសេពសន្ថវៈ»

- Advertisement -spot_img

(ចិន)៖ តារាចម្រៀង និងជាតារាសម្តែងល្បីជនជាតិចិន-កាណាដា លោក Kirs Wu ត្រូវបានពិន័យជិត៨៤លានដុល្លារ ពីបទ «គេចពន្ធ» ខណៈការពិន័យនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីលោកត្រូវបានតុលាការទីក្រុងប៉េកាំង ចេញសាលក្រម កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៣ ឆ្នាំពីបទ «រំលោភសេពសន្ថវៈ»។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Yahoo។

តារាចម្រៀងវ័យ៣២ ឆ្នាំ ដែលមានឈ្មោះពិតថា Wu Yifan ត្រូវបាននាយកដ្ឋានពន្ធដាក្រុងប៉េកាំង បង្គាប់ឱ្យបង់ប្រាក់ពិន័យចំនួន ៦០០លានយន់ (ជិត៣៤ លានដុល្លារ) បន្ទាប់ពីរកឃើញថា លោកបានលាក់បាំងប្រាក់ចំណូលផ្ទាល់ខ្លួន និងមានជាប់ពាក់ព័ន្ធបទល្មើសផ្សេងទៀត។ ការពិន័យនេះ ត្រូវបានធ្វើឡើងភ្លាមៗ បើនិយាយទៅមិនដល់ពីរម៉ោងផង បន្ទាប់ពីតុលាការប្រកាសសាលក្រមជាសាធារណៈ ថា Kirs Wu ត្រូវជាប់ពន្ធនាគាររយៈពេល១៣ឆ្នាំ ពីបទ «រំលោភសេពសន្ថវៈ» ដែលបានប្រព្រឹត្តិចន្លោះពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២០។

គួរជម្រាបថា តារាប្រុស Kris Wu កើតនៅទីក្រុង ក្វាងចូវ ប្រទេសចិន និងបានក្លាយជាសមាជិកនៃក្រុមចម្រៀង K-POP EXO ហើយរហូតដល់ឆ្នាំ២០១៤ លោកបានចាកចេញពីក្រុមចម្រៀងមួយនេះ ដើម្បីចាប់ផ្តើមអាជីពទោលនៅក្នុងប្រទេសចិន។ Kris Wu ត្រូវបានគេនិយាយថាមានទ្រព្យសម្បត្តិរហូតដល់ ២០៦ លានដុល្លារ។ ក្រោយពីតារាសម្ដែងរូបនេះជាប់ពន្ធនាគារ ទ្រព្យសម្បត្តិច្រើនមហាសាលនេះមិនទាន់ដឹងនៅឡើយថាអ្នកណាអ្នករាប់រងជំនួស ហើយទ្រព្យទាំងនោះពេលនេះនៅក្នុងដៃអ្នកណាឡើយ ខណៈប្រភពខ្លះបានអះអាងថា មានក្រុមគ្រួសាររបស់លោក ជាអ្នកការពារជំនួស៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img