ថ្ងៃទី 18 ខែតុលា ឆ្នាំ 2022 Karim Benzema ត្រូវបានគ្រងដំណែងជាកីឡាករឆ្នើមក្នុងបាល់ទាត់ពិភពលោកក្នុងឆ្នាំ 2022។ ប្រធានក្រុម Real Madrid ត្រូវបានគេទទួលស្គាល់ថាជាកីឡាករល្អបំផុតក្នុងពិភពលោក និងទទួលពានរង្វាន់ Ballon d’Or នៅទីក្រុងប៉ារីស។ ក្នុងកម្មវិធី France Football ដែលជាកម្មវីធីផ្តល់ពានរង្វាន់ក៏បានទទួលស្គាល់ជាឆ្នាំដ៏ឆ្នើមរបស់គាត់នៅក្នុងពិធីដែលក្លឹបរបស់យើងត្រូវបានតំណាងយ៉ាងល្អនៅក្នុងបេសកកម្មដែលដឹកនាំដោយប្រធាន Florentino Pérez។ Benzema បានមើលឃើញពីការប្រកួតប្រជែងពី Sadio Mané, Kevin De Bruyne និង Lewandowski (តាមលំដាប់លំដោយ) ក្នុងការបោះឆ្នោតដែលពាក់ព័ន្ធនឹងអ្នកកាសែតអន្តរជាតិចំនួន 180 ដែលបានបោះឆ្នោតរបស់ពួកគេដោយផ្អែកលើសមិទ្ធផលរបស់កីឡាករម្នាក់ៗក្នុងរដូវកាល 2021/22។







ប្រែសម្រួលដោយគីរីដងរែក




