តារារ៉េប Kanye West បានសារភាពនៅលើបណ្ដាញអ៊ីនធឺណិតថា ខ្លួនញៀនសិច និងចូលចិត្តមើលរឿងអាសអាភាស បន្ទាប់ពីលែងលះគ្នាជាមួយនាង Kim Kardashian ។
កាលពីពេលថ្មីៗនេះតារារ៉េបរូបនេះបង្ហោះសារចម្លែកៗជាច្រើននៅលើគណនី Instagram របស់ខ្លួនថា “ក្រោយបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ជាមួយ Kim Kardashian ជាទម្លាប់របស់គាត់គឺមើលរឿងអាសអាភាស X-rated” ។
Kanye West បានបន្ថែមទៀតថា “ទោះជាយ៉ាងណា លោកប្ដេជ្ញានឹងមិនអនុញ្ញាតឲ្យរឿងទាំងនេះកើតឡើងលើកូនទាំងពីររបស់លោកគឺ Northy និង Chicago នោះទេ” ។
យ៉ាងណាមិញ Kanye West ក៏បានលុបសារលើគណនី Instagram ទាំងអស់នោះវិញផងដែរ ក្រោយការបង្ហោះរយៈពេល ៤ ម៉ោង ៕




ប្រភព Pagesix ប្រែសម្រួលដោយគីរីដងរែក




