28.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

John Terry ត្រឡប់ទៅ Chelsea វិញ ក្នុងនាមគ្រូបង្វឹកក្រុមយុវជន

- Advertisement -spot_img

អតីតកីឡាករនិម្មិតរូបតោខៀវ Chelsea គឺលោក John Terry បានប្រកាសពីការវិលត្រឡប់ទៅកាន់ទឹកដី Stamford Bridge វិញ ក្នុងនាមធ្វើជាគ្រូបង្វឹកក្រុមយុវជន។

បុរសសញ្ជាតិអង់គ្លេស វ័យ ៤២ឆ្នាំខាងលើនេះបានសរសេរបង្ហោះនៅលើបណ្តាញ Twitter របស់ខ្លួនដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា Live Score ឲ្យដឹងថា «ខ្ញុំរីករាយណាស់ក្នុងការវិលត្រឡប់ទៅធ្វើការនៅផ្ទះវិញ ជាមួយក្រុមយុវជន @ChelseaFC»។

នៅចាំបានថា Terry ដែលធ្លាប់ជាប្រធានក្រុមតោខៀវផងនោះ បានបង្ហាញខ្លួនសរុបចំនួន ៧១៧លើកចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០១៧ ជាមួយនឹងការឈ្នះពានជាច្រើនផងដែរ ក្នុងនោះមានពានធំ Premier League ៥លើកដែរ។

John Terry ដែលធ្លាប់ធ្វើជាប្រធានក្រុមជម្រើសជាតិតោកំណាចអង់គ្លេស បានទំនេរពីការងារនៃសមាជិកគ្រូបង្វឹករបស់លោក Dean Smith ក្រោយពេល Leicester City ត្រូវបានកាត់ចេញពីលីគកំពូលអង់គ្លេសនារដូវកាលមុន។ លោកគឺជាជំនួយការគ្រូបង្វឹករបស់លោក Dean Smith ដែលបានជួយក្លិប Aston Villa ឡើងមកលេង Premier League វិញនៅចន្លោះរដូវកាលឆ្នាំ២០១៨ ដល់ឆ្នាំ២០២១៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img