30 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

Jessa គិតថា ខ្លួនកើនសមត្ថភាពជាងមុន និងរំពឹងឈ្នះមេដាយមាសសាជាថ្មី

- Advertisement -spot_img

កីឡាការិនីជឺជិតស៊ូកូនខ្មែរ Jessa Khan បានធ្វើដំណើរមកដល់កម្ពុជាហើយជាមួយឪពុក និងលោក នាព្រឹកថ្ងៃទី០៥ ខែឧសភា ដើម្បីចូលរួមជាមួយក្រុមកីឡាជម្រើសជាតិកម្ពុជា ទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម។

កូនខ្មែរអាមេរិកាំងខាងលើបានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងសម្រាប់ការមកប្រកួតតំណាងប្រទេសសាជាថ្មី និងជាលើកទី៣ ដោយ១លើកក្នុងព្រឹត្តិការណ៍កីឡាអាស៊ី និង២លើកជាការប្រកួតស៊ីហ្គេម។នាងថាបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ស៊ីហ្គេម ឆ្នាំនេះ។

Jessa Khan បានលើកឡើងក្នុងកិច្ចសម្ភាសថា “៖ខ្ញុំពិតជារីករាយដែលបានមកដល់ទីនេះ ហើយខ្ញុំអរគុណអ្នកគ្រប់គ្នាដែលបានគាំទ្រ។ វាមានរយៈពេល ៣ឆ្នាំហើយដែលខ្ញុំមកទីនេះ ក្រោយ ហើយខ្ញុំពិតជារីករាយក្នុងការវិលត្រលប់មកវិញ និងបានឃើញអ្នករាល់គ្នា។ ខ្ញុំតែងតែរួចរាល់សម្រាប់ប្រកួត។ វាគឺជាលើកទី៣ ដែលប្រកួតតំណាងកម្ពុជា ហើយជាលើកទី២ នៅស៊ីហ្គេម ដូច្នេះខ្ញុំពិតជារីករាយ។ ជាពិសេសឪពុករបស់ខ្ញុំដែលតែងតែនៅជាមួយខ្ញុំ និងបង្ហាត់ខ្ញុំ។ ពិតណាស់ ការប្រកួតចុងក្រោយរបស់ខ្ញុំគឺជើងឯក Pan Jiu-Jitsu នៅសហរដ្ឋអាមេរិកវាគឺជាពានរង្វាន់ដែលធំ ជឺជីតស៊ូ វាដូចជាក្នុងប្រភេទកីឡាអាស៊ី និងប្រភេទកីឡាអាស៊ីអាគ្នេយ៍ ហើយខ្ញុំឈ្នះព្រឹត្តិការណ៍ដ៏ធំកម្រិតពិភពលោកជាមួយខ្សែក្រវាត់ខ្មៅជាលើកដំបូង ប៉ុន្តែពេលនេះខ្ញុំរួចរាល់សម្រាប់ស៊ីហ្គេម។ ខ្ញុំគិតថាជារៀងរាល់ឆ្នាំ គ្រប់គ្នាតែងតែមានការព្យាយាមដើម្បីបង្កើនសមត្ថភាព ហើយឆ្នាំនេះគឺជាឆ្នាំដ៏អស្ចារ្យ ហើយខ្ញុំគិតថា ពីឆ្នាំ២០១៩ ខ្ញុំពិតជាមានការប្រែប្រួលជាងនៅពេលនេះ ហើយពេលនេះខ្ញុំកាន់ខ្សែក្រវាត់ខ្មៅ ដូច្នេះខ្ញុំទទួលបានបទពិសោធជាច្រើន អ៊ីចឹងខ្ញុំកាន់តែត្រៀមខ្លួនបានល្អជាងមុន ហើយខ្ញុំពិតជារំភើបខ្លាំង។”

ចំណែកលោក Peter Khan ដែលជាឪពុក ថ្លែងថា “៖ខ្ញុំពិតជារំភើប សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដោយកូនស្រីរបស់ខ្ញុំតំណាងឲ្យកម្ពុជា ហើយសម្រាប់ខ្ញុំដែលមិនធ្លាប់ធ្វើបានល្អក្នុងនាមជាកីឡាករ ប៉ុន្តែពេលនេះកូនស្រីរបស់ខ្ញុំអាចក្លាយជាកីឡាការិនីតំណាងកម្ពុជា ច្រើនជាង២ដង ប៉ុន្តែ ៣ដងមកហើយ។ ខ្ញុំពិតជាមានកិត្តិយសដែលនាងបានធ្វើឲ្យគ្រួសារ ក៏ដូចជាកម្ពុជា មានមោទកភាព ហើយយើងកំពុងទន្ទឹងរង់ចាំជាមួយលទ្ធផលល្អប្រសើរ ដើម្បីឈ្នះមេដាយមាស។”

គួរបញ្ជាក់ថា ប្រភេទកីឡាជឺជីតស៊ូ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នឹងប្រកួតនៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២២។
ក្នុងការប្រកួតតំណាងកម្ពុជា Jessa ធ្លាប់ឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី និងបានឈ្នះមេដាយមាសពីកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img