26.7 C
Phnom Penh
Monday, July 28, 2025
- Advertisement -spot_img

iPhone ជំនាន់ដំបូងបង្អស់ ដាក់ដេញថ្លៃ

- Advertisement -spot_img

iPhone ជំនាន់ដំបូងបង្អស់លក់ចេញក្នុងកម្មវិធីដេញថ្លៃក្រោមតម្លៃ ៦៣,៣៥៦.៤០ ដុល្លារខ្ពស់ជាងតម្លៃដើមដល់ទៅជាង ១០០ ដង ។ ការដេញថ្លៃប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅ LCG ជាផ្ទះដេញថ្លៃក្នុងសហរដ្ឋអាមេរិក រដ្ឋ Louisiana ។

ម្ចាស់ដើមរបស់វាមានឈ្មោះថា Karen Green ក្នុងឆ្នាំ ២០០៧ គាត់ទទួលទូរស័ព្ទនេះជាកាដូនាឱកាសការងារថ្មី ប៉ុន្តែ Karen មិនដែរហែកវាចេញពីស្រោមទេ ព្រោះគាត់មានទូរស័ព្ទប្រើស្រាប់ហើយ ។

ជាក់ស្ដែងមិត្ត Karen បានចំណាយប្រាក់លើទូរស័ព្ទនេះប្រហែល ៥០០ ទៅ ៦០០ ដុល្លារប៉ុណ្ណោះ រហូតដល់ឆ្នាំ ២០១៩ ទើបឡើងថ្លៃប្រហែល ៥ ពាន់ដុល្លារ ។ ទូរស័ព្ទនេះមានទំហំផ្ទុក ឬ Memory 8GB ស្ថិតក្នុងប្រអប់ដើមថ្មីស្រឡាងមិនដែរប៉ះពាល់ ។

គួររំលឹកដែរថា លោក Steve Jobs ណែនាំ iPhone នេះនៅថ្ងៃទី០៩ ខែមករា ឆ្នាំ ២០០៧ នៅ MacWorld សាន់ហ្វ្រាន់ស៊ីស្កូ ហើយ Apple ចេញលក់ប្រាំខែបន្ទាប់ពីការណែនាំ ៕

ប្រភព​ USA TODAY ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img