35.9 C
Phnom Penh
Sunday, March 8, 2026
- Advertisement -spot_img

IMF ៖ កំណើនសេដ្ឋកិច្ចឆ្នាំ ២០២៣របស់ចិនខ្លាំងជាង អាមេរិកជាង ៣ ភាគរយ

- Advertisement -spot_img

អ្នកវិភាគនៅស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្យាករណ៍ថា សេដ្ឋកិច្ចពិភពលោកនឹងងើបឡើង ២.៩ ភាគរយនៅឆ្នាំ ២០២៣ នេះ ពោលកើន ០.២ ភាគរយពីការព្យាករណ៍មុនៗ ដោយសារតែការបន្ធូរបន្ថយអតិផរណា និងការបិទបញ្ចប់គោលនយោបាយសូន្យកូវីដរបស់ចិន ខណៈការព្យាករណ៍សម្រាប់ឆ្នាំ ២០២៤ គឺប្រសើរជាងឆ្នាំនេះ កើនរហូតដល់ ៣.១ ភាគរយឯណោះ ។

លោក Pierre-Olivier Gourinchas ទីប្រឹក្សាសេដ្ឋកិច្ចរបស់ IMF និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ និយាយថា ពេលនេះជុំវិញទស្សនវិស័យសេដ្ឋកិច្ចពិភពលោកមិនទាន់កាន់តែអាក្រក់ទៅៗនោះទេ ហើយនេះជាដំណឹងល្អមួយផងដែរ ប៉ុន្តែទោះយ៉ាងវាមិនទាន់គ្រប់គ្រាន់នៅឡើយទេ ។

បើទោះជាយ៉ាងនេះក្ដី ការកែសម្រួលការព្យាករណ៍ម្តងទៀតនេះ នៅតែទាបជាងមធ្យមភាគសម្រាប់រយៈពេល ២ ទសវត្សរ៍រហូតដល់ឆ្នាំ ២០១៩ ដែលមានចំនួន ៣.៨ ភាគរយ ។

IMF និយាយថាសង្គ្រាមលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន នៅតែបន្តថ្លឹងថ្លែងលើសកម្មភាព សេដ្ឋកិច្ចពិភពលោកដដែល ។ មិនតែប៉ុណ្ណោះ កត្តាមួយទៀតគឺការដំឡើងអត្រាការប្រាក់ ដែល ធនាគារកណ្តាលបាន និងកំពុងប្រើដើម្បីទប់ទល់ នឹងអតិផរណា ។

ចំពោះទីភ្នាក់ងារហិរញ្ញវត្ថុអង្គការសហប្រជាជាតិវិញ ព្យាករណ៍ថា សេដ្ឋកិច្ចអាមេរិកនឹងឡើង ១.៤ ភាគរយនៅឆ្នាំនេះ និងត្រឹមតែ ១ ភាគរយប៉ុណ្ណោះនៅឆ្នាំក្រោយ ហើយមូលហេតុចម្បងនោះ គឺដោយសារតែអត្រាការប្រាក់ខ្ពស់ ។

ដោយឡែកសម្រាប់ប្រទេសចិនវិញបានព្យាករណ៍ថា នឹងមានកំណើនសេដ្ឋកិច្ច ៥.២ ភាគរយនៅឆ្នាំ ២០២៣ និង ៤.៥ ភាគរយនៅឆ្នាំបន្ទាប់ ហើយ IMF ក៏រំពឹងដែរថា ជប៉ុននឹងមានកំណើន ១.៨ ភាគរយនៅឆ្នាំ ២០២៣ នេះ ដោយសារតែការបន្តកម្មវិធីបន្ធូរបន្ថយរូបិយវត្ថុរបស់ធនាគារកណ្តាល ហើយការព្យាករណ៍សម្រាប់ឆ្នាំ ២០២៤ គឺមានត្រឹមតែ ០.៩ ភាគរយប៉ុណ្ណោះ ៕

ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img