យោងតាមកងកម្លាំងការពារអ៊ីស្រាអែលបានឱ្យដឹងថាទាហានអ៊ីស្រាអែលបីនាក់ទៀតត្រូវបានសម្លាប់ក្នុងការប្រយុទ្ធនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា ដែលនាំឱ្យចំនួននៃការបាត់បង់ IDF នៅខាងក្នុងរង្វង់ប៉ាឡេស្ទីនដល់ 69នាក់ ចាប់តាំងពីប្រតិបត្តិការយោធាបានចាប់ផ្តើមនៅក្នុងខែតុលា។ IDFកាលពីថ្ងៃអាទិត្យបានប្រកាសថាខ្លួនកំពុងពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួនទៅកាន់តំបន់ហ្គាហ្សាទាំងអស់ខណៈដែលវាទម្លាក់គ្រាប់បែកបន្ទាប់ពីការដួលរលំនៃបទឈប់បាញ់ជាមួយក្រុមហាម៉ាសកាលពីសប្តាហ៍មុន។
យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីននៅទីក្រុងRamallahបានឱ្យដឹងថាការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានបណ្តាលឱ្យមានប្រជាជនប៉ាឡេស្ទីនប្រហែល 15,200 នាក់បានស្លាប់ចាប់តាំងពីថ្ងៃទី 7 ខែតុលា។



ប្រភព CNN ប្រែសម្រួលដោយគិរីដងរែក




