31.7 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

Ibrahimovic ត្រឡប់ចូលក្រុមជម្រើសជាតិស៊ុយអែត ក្រោយអវត្តមាន១ឆ្នាំ

- Advertisement -spot_img

ខ្សែប្រយុទ្ធក្លិប AC Milan កីឡាករ Zlatan Ibrahimovic បានវិលត្រឡប់ចូលក្នុងក្រុមជម្រើសជាតិស៊ុយអែតវិញ បន្ទាប់ពីអវត្តមាន១ឆ្នាំ សម្រាប់ការប្រកួតជម្រុះ European Championship របស់ពួកគេ ប៉ះក្រុមបែលហ្សិក និងអាស៊ែបៃហ្សង់ នៅចុងខែនេះ, នេះបើតាមការប្រកាសពីគ្រូបង្វឹកស៊ុយអែត Janne Andersson

កីឡាករវ័យ៤១ឆ្នាំរូបនេះ បានលេងជាលើកចុងក្រោយរបស់លោក សម្រាប់ក្រុមជម្រើសជាតិ កាលពីឆ្នាំ២០២២ ក្នុងពេលប៉ះក្រុមប៉ូឡូញ នៅឯការប្រកួតជម្រុះ World Cup ក្នុងលទ្ធផលចាញ់, ប៉ុន្តែចាប់តាំងពីមានបញ្ហារបួសសរសៃពួររយៈពេលវែងមក បានធ្វើឲ្យរូបលោកអវត្តមាន។

Ibrahimovic ធ្លាប់បានប្រកាសចូលនិវត្តន៍ ពីក្រុមជម្រើសជាតិ កាលពីឆ្នាំ២០១៦ បន្ទាប់ពីព្រឹត្តិការណ៍ Euro នាឆ្នាំនោះ ប៉ុន្តែបានវិលត្រឡប់មកវិញ ក្នុងឆ្នាំ២០២១ នៅពេលប្រកួតជម្រុះ World Cup បរាជ័យរបស់ពួកគេ។

សូមជម្រាបថា Ibrahimovic គឺជាកីឡាកររកគ្រាប់បាល់ បានច្រើនជាងគេ នៅគ្រប់ពេលទាំងអស់ របស់ស៊ុយអែត ដោយរកបាន៦២គ្រាប់ ក្នុងការបង្ហាញខ្លួន១២១ប្រកួត៕

ប្រភព Goal ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img