(បរទេស)៖ ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍នៅថ្ងៃសុក្រថា តុលាការរុស្ស៊ីបាននឹងកំពុងគំរាមកំហែងក្រុមហ៊ុនអ៊ីនធើណេតយក្សសហរដ្ឋអាមេរិករួមមាន Google និង Wikipedia ដែលត្រូវបានរៀបចំដោយ Wikimedia Foundation ជាមួយនឹងការផាកពិន័យក្នុងការខកខានមិនព្រមលុបនូវអ្វីដែលរុស្ស៊ីអះអាងថា«ជាព័ត៌មានមិនពិត» ខណៈដែលវាជាព័ត៌មានទាក់ទងនឹងជម្លោះរវាងអ៊ុយក្រែន។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។
យ៉ាងណាមិញក្រុមអ្នកឃ្លាំមើលទំនាក់ទំនងរបស់រុស្ស៊ីបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា Google នឹងជាជម្រើសទីមួយក្នុងការប្រឈមមុខជាខ្លាំងទៅនឹងការផាកពិន័យចំពោះការខកខានរបស់ខ្លួនក្នុងការមិនព្រមលុបចេញពីគេហទំព័រចែករំលែកវីដេអូ YouTube ដែលទីក្រុងមូស្គូចាត់ទុកថាខុសច្បាប់។
ទន្ទឹមនឹងនេះគេមិនបានបញ្ជាក់បន្ថែមនោះទេដែលថាការផាកពិន័យនោះនឹងធ្វើឡើងដោយរៀបណា ឬមួយក៏ពិន័យជាសាច់ប្រាក់ចំនួនប៉ុន្មាននោះ៕
ប្រភព Reuter ប្រែសម្រួលដោយគីរីដងរែក