25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Georgina Rodriguez ជិវិតគូស្នេហ៍ របស់កីឡាករបាល់ទាត់ Ronaldo

- Advertisement -spot_img

កាលនៅតូច Georgina Rodriguez ចង់ក្លាយជាអ្នករាំមួយរូប។ ប៉ុន្តែគ្រួសាររបស់នាងក្រីក្រពេក មិន អាច បញ្ជូននាងទៅ រៀនបានដូចគេ ដូច្នេះហើយ ទើបនាងត្រូវតែ ផ្លាស់ប្តូរ ក្តីស្រមៃដោយផ្តោតលើអាជីព ជា បង្ហាញ ម៉ូដ ជំនួសវិញ។

ទោះយ៉ាងណាបច្ចុប្បន្ន នេះមិត្តស្រីរបស់ តារាបាល់ទាត់ Cristiano Ronaldo មានលុយច្រើន ជាងអ្វីដែលនាង នឹក ស្មាន មិនដល់។ នាង រស់នៅ បែប ជីវិត ស៊ីវិល័យ មាន យន្តហោះ ឯកជន សម្រាប់ អាហារ ពេល ល្ងាច លំដាប់ ផ្កាយ Michelin និង ស្នាក់នៅ សណ្ឋាគារ ប្រណីត។ យ៉ាងណាមិញ ទម្រាំ ក្លាយជា ព្រះនាង ដូច សព្វថ្ងៃ Georgina ពី មុន មាន ជីវិត លំបាក វេទនា ខ្លាំងណាស់។

កុមារ ភាព ដ៏ សាមញ្ញ

គូស្នេហ៍ របស់ Ronaldo មាន ការ ចិញ្ចឹម បីបាច់ និងធំ ឡើង នៅ ភូមិ តូច មួយ ឈ្មោះ Jaca នៅ ភាគ ខាង ជើង ប្រទេស អេស្ប៉ាញ។ នាងតែងតែចង់ក្លាយជាអ្នករាំរបាំ បាឡេ ប៉ុន្តែឪពុកម្តាយរបស់នាង មិន មាន លទ្ធភាព បញ្ជូនកូនទៅរៀនរាំ ទើបនាងសម្រេចចិត្តលើអាជីពជា អ្នកលក់ តាមហាង។ ពេល មាន អាយុពេញវ័យ Georgina បាន ផ្លាស់ប្ដូរ ទីក្រុង ហើយ ចាប់ផ្ដើម ធ្វើ ជា អ្នក បម្រើ តាមផ្ទះ។ យោងតាមគេហទំព័រ The Sun នាង ធុញទ្រាន់ នឹង ភាព ក្រីក្រ ហើយបាន ផ្លាស់ ទៅ រស់នៅ San Sebastian ជា កន្លែង ដែល នាង ទទួល បាន ការងារ ជា ជំនួយ ការ ហាង លក់ទំនិញមួយ។

មាន សុបិន ធំ ខ្លាំង បំផុត សម្រាប់ ជីវិត

បើទោះ ស្ថិតក្នុងកាលៈទេសៈបែបណាក៏ដោយ ក៏នាងតាំងចិត្តបង្កើតជី វិតផ្សេងសម្រាប់ខ្លួនឯង។ នៅ ក្នុង បទសម្ភាសន៍ ជាមួយ XL Semanal នាងបាននិយាយថា នាងដឹងថាដើម្បីបន្តអាជីព នាង ត្រូវ រៀន ពី របៀប និយាយ ភាសា អង់គ្លេស។ នៅពេល Georgina មានអាយុ១៧ ឆ្នាំ នាង បាន ផ្លាស់ ទៅ រស់នៅ ទីក្រុង Bristol ប្រទេស អង់គ្លេស ជា កន្លែង ដែល នាង បាន ក្លាយ ជា អ្នក មើល ការ ខុសត្រូវ ក្នុង ផ្ទះ ហើយ រក បាន ប្រហែល ១៤ដុល្លារក្នុងមួយម៉ោង។ នៅពេលដែលនាងមានអារម្មណ៍ ថា ជំនាញ ភាសា របស់ ខ្លួន ហាក់ រីកចម្រើន នាង បាន ធ្វើ ដំណើរ ទៅ កាន់ ទីក្រុង Madrid ដើម្បី ធ្វើ តាម ក្ដី ស្រមៃ ដែល ប៉ង ក្នុង អាជីព ជា អ្នក លក់ ទំនិញ ក្នុង ហាង។

ការធ្វើវានៅទីក្រុង Madrid គឺ ពិបាក ណាស់

ត្បិតថាជីវិតដ៏ស្រស់បំព្រងរបស់នាង បច្ចុប្បន្ន នេះ អាចពោរពេញទៅដោយភាព ប្រណីត និងមាន ស្លាក សញ្ញា អ្នករចនាម៉ូដក្ដី ប៉ុន្តែ បើ រម្លឹក ពី អតីកាលនៅពេលដែលនាងផ្លាស់ទៅទីក្រុង ម៉ាឌ្រីដ Rodriguez បាន ពណ៌នា ថា វាជា “គួរឲ្យ រន្ធត់” ដោយសារតែ សម្ពាធ ហិរញ្ញវត្ថុដែល នាងទទួលបានកាលណោះ។ យោងតាមគេហទំព័រ The Sun នៅក្នុងកម្មវិធី Netflix នាងនិយាយថា នាងពិតជាខូចចិត្ត យ៉ាងខ្លាំង ដែលនាងបានបញ្ចប់ការរស់នៅ ក្នុងផ្ទះល្វែងដែល ធ្លាប់ជាបន្ទប់ផ្ទុកទំនិញ។ Rodriguez បាននិយាយថា នាងបានតស៊ូពេញមួយឆ្នាំ ដោយសារតែនាង មិន មាន លទ្ធភាព ទិញ ម៉ាស៊ីន កម្ដៅ ឬ ម៉ាស៊ីនត្រជាក់ ហើយ ត្រជាក់ ក្នុង រដូវ រងារ និង ក្ដៅ ខ្លាំង នៅ រដូវក្តៅ។ មុនពេលនាងជួប Ronaldo នាងធ្វើការជាជំនួយការហាង នៅ Serrano ដែលជាផ្លូវមួយក្នុងទីក្រុង Madrid ដែល ល្បីល្បាញខាងហាង លក់កាបូប។

ស្នេហា ចុងក្រោយ

នៅ ឆ្នាំ ២០១៦ Rodriguez បានធ្វើការជាជំនួយការហាងរបស់ Gucci ។ នៅទីនោះ នាង បានជួប Ronaldo ដំបូងហើយ ក៏មានការរ ខ្មាស់អៀនយ៉ាងខ្លាំងពេលនៅជិត គាត់ ប៉ុន្តែ វា គឺ ជា សេចក្តី ស្រឡាញ់ ដំបូង សម្រាប់ ពួកគេទាំងពីរ។ ពីរបីថ្ងៃក្រោយមកពួកគេ បានជួបគ្នាម្តងទៀត នៅ ក្នុងព្រឹត្តិការណ៍ Dolce & Gabbana ពេលនោះ ចាប់ផ្តើម ជជែក គ្នានិងស្វែងយល់ពីគ្នា។ យោងតាមគេហទំព័រ The Sun បានឲ្យ ដឹងថា Rodriguez ត្រូវបាន បណ្តេញ ចេញ ពីការងារ នៅ ពេល ដែល ពិភពលោកបានដឹងអំពីទំនាក់ទំនង របស់នាង ជាមួយនឹង Ronaldo។ ការ បោះពុម្ភផ្សាយ បានសរសេរថា ថៅកែគិតថា ការយកចិត្តទុកដាក់របស់អ្នកគាំទ្រ នឹងធ្វើឲ្យ អតិថិជន មិនបង់ប្រាក់ ពីការចូលហាង។

ជីវិត ម្ដាយ ដែលពូកែមើលថែកូនៗ

Rodriguez បើកចំហយ៉ាងអំពីការពិតដែលថា នៅពេលដែលនាងបានជួប Ronaldo ជីវិត របស់ នាង បាន ផ្លាស់ប្តូរខ្លាំង។ នៅ ឆ្នាំ ២០២០ គាត់បានក្លាយ ជា មហាសេដ្ឋី បាល់ទាត់ដំបូង គេ របស់ ពិភពលោក ជា ផ្លូវការ ហើយ Rodriguez បានចំណាយលើ កិត្តិនាម ដែល ពាក់ព័ន្ធរបស់នាង ដោយ ធ្វើការ ជាមួយ ម៉ាកយីហោ ដូចជា Yamamay និង Sheglam ជា តារាម៉ូដែល។ នៅឆ្នាំ ២០២១ នាង បាន បើក ដំណើរការ ខ្សែ សំលៀកបំពាក់ ផ្ទាល់ខ្លួន របស់ នាងគឺ OM by G និង មាន អ្នក តាមដាន ច្រើន ជាង ២៩៣ លាននាក់ នៅលើ Instagram ។

Netflix stardom

I Am Georgina ធ្លាប់បានចាក់បញ្ចាំងជាលើកដំបូងនៅលើ Netflix កាលពីថ្ងៃទី២៧ ខែមករាកន្លងទៅ។ កម្មវិធី នេះ ត្រូវ បាន គេ សន្មត ថា នឹង ផ្ដល់ ការ យល់ដឹងកាន់តែស៊ីជម្រៅទៅលើស្ត្រី ដែល បាន ចាប់ យក បេះដូង របស់ Ronaldo និង បង្ហាញ ពី របៀបដែលនាង បាន បង្កើត ផ្លូវ ជីវិត របស់ នាង ដោយ ឆ្លាក់ អាជីព សម្រាប់ ខ្លួនឯង ទោះបីជានាងមាន ប្រវត្តិ មិន ល្អក៏ដោយ៕

ប្រភពThe Sun ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img