25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Forest ផ្តល់កិច្ចសន្យាថ្មីទៅកាន់អ្នកចាត់ការ Cooper បើទោះបីជាការចាប់ផ្តើមមិនល្អក្តី

- Advertisement -spot_img

(ណតធីងហេម)៖ អ្នកចាត់ការក្លិប Nottingham Forest លោក Steve Cooper បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីមួយ ដោយនឹងបន្តដឹកនាំរហូតដល់ឆ្នាំ២០២៥ នាំឲ្យមានការបញ្ចប់នូវពាក្យចចាមអារ៉ាមថា ក្លិបនឹងបណ្តេញលោកចេញពីតំណែង បន្ទាប់ពីមានការចាប់ផ្តើមមិនល្អក្តីនៅក្នុងរដូវកាលនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។

Forest ដែលបានឡើងទៅលេងនៅលីគ Premier League វិញក្នុងរដូវកាលនេះ បន្ទាប់ពីអវត្តមាន ២៣ឆ្នាំនោះ កំពុងស្ថិតនៅបាតតារាង ដោយមាន៤ពិន្ទុ ក្រោយឆ្លងកាត់ ៨ប្រកួត ដោយបានចាញ់ ៦ប្រកួត។

ក្លិបបានបំបែកកំណត់ត្រានៅអង់គ្លេស ដោយបានចុះកិច្ចសន្យានាំចូលកីឡាករច្រើនជាងគេបំផុត នៅក្នុងរយៈពេល ១រដូវកាលដោះដូរកីឡាករ អំឡុងរដូវក្តៅ ប៉ុន្តែមានឥទ្ធិពលតិចតួចប៉ុណ្ណោះលើលទ្ធផលរបស់ពួកគេ ជាមួយនឹងក្រុមបានឈ្នះតែ ១ប្រកួតប៉ុណ្ណោះគិតមកដល់ពេលនេះ។

ចាប់តាំងពីចូលដឹកនាំក្លិប Forest ក្នុងខែកញ្ញា ឆ្នាំ២០២១នោះ លោក Cooper បានឈ្នះ ២៩ប្រកួត ក្នុងចំណោមការដឹកនាំ ៥៤ប្រកួតរបស់លោក។

កិច្ចការបន្ទាប់របស់លោក គឺនឹងដឹកនាំក្រុមធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Aston Villa នៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img