FIFA បានចាប់ផ្ដើមស៊ើបអង្កេតទ្រង់ទ្រាយធំ ក្រោយរូបភាពនិងវីដេអូរបស់មេចុងភៅ ទួរគី ដ៏ល្បី Salt Bae បានបំពានច្បាប់ ចូលទៅទីលានប្រកួត World Cup នៅវគ្គផ្តាច់ព្រ័ត្រដើម្បីអបអរជាមួយ កីឡាករ អាហ្សង់ទីន។
លោក Nusret Gokce ដែលជាម្ចាស់ភោជនីយដ្ឋានច្រើន កន្លែងលើពិភពលោក និងត្រូវបានគេស្គាល់ថាជា Salt Bae ស្ដេច រោយ អំបិល លើសាច់គោ អាំង ខ្ចប់ សន្លឹក មាស បានបង្ហោះវីដេអូ និងរូបថតនៅលើទំព័រ Instagram របស់គា ត់ ជាមួយ នឹងកីឡាករអាហ្សង់ទីន បន្ទាប់ពីពួកគេយកឈ្នះ បារាំងក្នុង វគ្គ ផ្ដាច់ ព្រ័ត្រ ខណៈ មេចុងភៅ រូបនេះ ក៏ បាន ថតរូប កាន់ពានរង្វាន់ World Cup ផងដែរ។
ជាងនេះទៅទៀត វីដេអូដែលចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក៏បានបង្ហាញពី Salt Bae ចាប់ដៃ របស់ ខ្សែប្រយុទ្ធ Lionel Messi ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីប្រធានក្រុមអាហ្សង់ទីន។
បើយោង តាមគេហទំព័ររបស់ FIFA បានបញ្ជាក់ថា ពានរង្វាន់ អាចត្រូវបានប៉ះដោយ ថ្នាក់ដឹកនាំប្រទេស នៃ ក្រុមជម្រើសជាតិដែល ឈ្នះពាន រួមទាំងអតីតអ្នកឈ្នះ និងប្រមុខរដ្ឋប៉ុណ្ណោះ។
ទោះយ៉ាងណា ស្ថាប័ន គ្រប់គ្រងបាល់ទាត់ពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “បន្ទាប់ ពីការពិនិត្យឡើងវិញ FIFA បាន និងកំពុងបង្កើតពីរបៀប ដែលបុគ្គលនេះទទួលបានសិទ្ធិចូលទីលានប្រកួត មិនសមរម្យបន្ទាប់ពីពិធីបិទនៅកីឡដ្ឋាន Lusail កាលថ្ងៃទី ១៨ ខែធ្នូ វិធានការផ្ទៃក្នុង សមស្របនឹងត្រូវធ្វើឡើងភ្លាមៗ”៕


ប្រភព www.insidethegames.biz ប្រែសម្រួលដោយគីរីដងរែក




