(ដូហា)៖ សហព័ន្ធគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA បានដាក់ចេញនូវគោលការណ៍ថ្មី ពោលគឺមានការថែមម៉ោងដល់ទៅ ៦៤នាទីនៅ World Cup សម្រាប់បណ្តាប្រកួតនីមួយៗនៅលើទីលាន។
នេះមានន័យថា ច្បាប់ថ្មីដែលមានថែមដល់ទៅជាង ១ម៉ោងនេះត្រូវបានអនុវត្តន៍ តាំងពីប្រកួតបើកឆាក World Cup 2022 នៅប្រទេសកាតា ដែលជាមធ្យមមាន ៨នាទីក្នុង ១វគ្គ ដើម្បីលេង ៩០នាទីដោយពេញលេញ។
លោក Pierluigi Collina អតីតអាជ្ញាកណ្តាលកំពូល និងបច្ចុប្បន្នកាន់តួនាទីប្រធានគណៈកម្មាធិការអាជ្ញាកណ្តាល FIFA បានថ្លែងប្រាប់ Daily Mail ថា »មុនការចាប់ផ្តើមប្រកួតនីមួយៗ FIFA តែងតែគិតពីវេលាដែលបានខ្ជះខ្ជាយនៅលើទីលាន។ ពួកយើងចង់គេចចេញពីការប្រកួតដែលមានអារម្មណ៍ថា លេងទើបបាន ៤២ ៤៣ និង ៤៤នាទី។ ដូច្នេះនាទីថែមដ៏វែងអន្លាយនេះ ក៏យើងបានគិតពីការខាតបង់ដោយសារ ប៉េណាល់ទី ការអបអរ កីឡាកររបួសលើទីលាន និងកំហាតដោយសារការពិនិត្យប្រព័ន្ធ VAR ទៀតផង»។
ជាក់ស្តែងមានការថែមដល់ទៅ ២៧នាទី ក្នុងជំនួបដែលតោកំណាចអង់គ្លេស យកឈ្នះគូប្រជែងអ៉ីរ៉ង់ ៦-២ កាលពីរាត្រីថ្ងៃចន្ទម្សិលមិញ ក្រោយពេលកីឡាករចាំទី Alireza Beiranvand មានបញ្ហារបួសក្បាលដែលត្រូវប្តូរចេញ ជាមួយនឹងការប្តូរកីឡាករជាច្រើនផងដែរ បើទោះបីជាបំប៉ោងសំណាញ់ទីដល់ទៅ៥ សម្រាប់វគ្គទី២ ក្តី។
កីឡាករ Davy Klaassen រកបានគ្រាប់បំប៉ោងសំណាញ់ទីឲ្យហូឡង់ទល់នឹងសេណេហ្គាល់ នៅនាទី៩៨ និង ១៧វិនាទី គឺជាគ្រាប់បាល់ចូលទីដ៏យូរបំផុតទី២ ក្នុងប្រវត្តិសាស្រ្ត World Cup គិតចាប់តាំងពីឆ្នាំ១៩៦៦ មក នៅពេលកីឡាករ Mehdi Taremi បានទាត់បាល់ប៉េណាល់ទីចូលទីអង់គ្លេសនៅនាទី១០២ និង ៣០វិនាទីផងដែរ៕


ប្រភព SNNation.com ប្រែសម្រួលដោយគីរីដងរែក




