Reuter ៖ ចៅក្រមសហរដ្ឋអាមេរិកបានសម្រេចកាលពីថ្ងៃអង្គារថា បណ្តឹងចោទប្រកាន់បណ្ដាញសង្គមរបស់ Facebook ដែលមានមេធំ Meta Platforms Inc ពីបទបោកបញ្ឆោតអ្នកផ្សាយពាណិជ្ជកម្ម ទាក់ទងនឹង Potential Reach នឹងត្រូវបញ្ជូនទៅកាន់តុលាការកំពូល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។
ការសម្រេចចិត្តរបស់ចៅក្រមស្រុកអាមេរិក James Donato នៅ San Francisco បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងអាជីវកម្មរាប់លាននាក់នៅជុំវិញពិភពលោក ដែលបានចំណាយប្រាក់សម្រាប់ការផ្សាយពាណិជ្ជកម្មនៅលើ Facebook និងកម្មវិធីចែករំលែករូបថត Instagram ចាប់តាំងពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៤ អាចធ្វើការប្តឹងជាក្រុមទៅលើក្រុមហ៊ុន Facebook បាន។
ពាក់ព័ន្ធនឹងករណីនេះ ខាងក្រុមហ៊ុននៅមិនទាន់មានការឆ្លើយតប ឬប្រតិកម្មណាមួយនោះទេ។
បណ្ដឹងមួយនេះបានកើតឡើងកាលពីឆ្នាំ២០១៨ ដោយមានអ្នកប្រើប្រាស់ជាច្រើនបានចោទប្រកាន់ Facebook ថា បានបំប៉ោងតួលេខនៃ Potential Reach រហូតដល់ ៤០០ភាគរយ ដើម្បីធ្វើឱ្យការផ្សាយពាណិជ្ជកម្មមានតម្លៃថ្លៃ៕
ប្រភព Reuter ប្រែដោយគីរីដងរែក