23 C
Phnom Penh
Monday, December 23, 2024
- Advertisement -spot_img

Elon Musk សាកល្បងបច្ចេកវិទ្យាដាក់បន្ទះឈីបក្នុងខួរក្បាលមនុស្ស ព្យាបាលជំងឺ ២ ប្រភេទ

- Advertisement -spot_img

មហាសេដ្ឋី Elon Musk និយាយថា បច្ចេកវិទ្យា Neuralink ដែលបង្កើតឡើងដោយក្រុមហ៊ុនបន្ទះឈីបខួរក្បាលរបស់លោក រំពឹងចាប់ផ្តើមសាកល្បងលើការព្យាបាលមនុស្សក្នុងរយៈពេល ៦ ខែ ។

គោលដៅសំខាន់ក្នុងការសាកល្បងព្យាបាលដំបូងគេរបស់លោក គឺ ទៅលើ ការព្យាបាលប្រស្រីភ្នែក និងលើចលនាសាច់ដុំដែលលែងដំណើរការ ។

Elon Musk និយាយថា “ទោះបីជាមនុស្សកើតមកពិការភ្នែកពីកំណើតក៏ដោយ បច្ចេកវិទ្យានេះ នឹងជួយព្យាបាល ឲ្យមើលឃើញវិញ ដូចធម្មតា” ។

Robot សម្រាប់ដាក់បន្ទះឈីបចូលក្នុងខួរក្បាល
បន្ថែមពីនេះ លោកមហាសេដ្ឋីធ្លាប់និយាយថា មហិច្ចតារបស់លោក គឺប្រើប្រាស់បច្ចេកវិទ្យា Neuralink ដាក់បន្ទះឈីបចូលក្នុងខួរក្បាលមនុស្ស ដែលឲ្យខួរក្បាលអាចគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាអេឡិចត្រូនិច ព្យាបាលមនុស្សដែលក្រិនខ្វិនខ្វង់ មិនអាចដើរបាន និងព្យាបាលជំងឺខួរក្បាលជំងឺសរសៃប្រសាទ (Parkinson) ក៏ដូចជាជំងឺវង្វេងវង្វាន់ (Alzaimer) ជាដើម ។

ការសាកល្បងទៅលើស្វា ក្នុងឆ្នាំ ២០២១
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២១ លោក Musk ធ្លាប់ប្រើប្រាស់បច្ចេកវិទ្យា Neuralink របស់លោក ដាក់បន្ទះឈីបចូលទៅក្នុងខួរក្បាលស្វាទាំងសងខាង ដើម្បីពិសោធន៍ស្វា ក្នុងការប្រើប្រាស់ខួរក្បាលបញ្ជាទៅលើការលេងហ្គេម ៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img