32.1 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

Elon Musk ហាក់ដូចជាចង់សហការជាមួយ Apple ក្នុងការតភា្ជប់ Starlink

- Advertisement -spot_img

(បរទេស)៖ បន្ទាប់ពី Apple ប្រកាសបង្ហាញជាផ្លូវការនូវត្រកូល iPhone 14 ដែលចេញមកជាមួយមុខងារ Emergency SOS ថ្មីតាមរយៈ Satellite នោះ ស្រាប់តែលោក Elon Musk បានបង្ហោះនៅលើ Twitter របស់លោកថា «យើងធ្លាប់បានពិភាក្សាអំពីគន្លឹះមួយចំនួនរួចទៅហើយជាមួយ Apple អំពីការតភ្ជាប់ Starlink»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន MacRumors នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។

ក្រុមហ៊ុន Apple កំពុងប្រើប្រាស់ Satellites ដែលភ្ជាប់ទៅនឹង iPhone 14 ពីក្រុមហ៊ុន Globalstar ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់ iPhone ទទួលបានជំនួយសង្រោ្គះបន្ទាន់ បើទោះបីជាពួកគេស្ថិតនៅតំបន់គ្មានសេវា ឬ គ្មាន WiFi ក៏ដោយ។

តែយ៉ាងណាមិញបន្ទាប់ពី Apple ដាក់ចេញមុខងារនេះលោក Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន SpaceX និង Tesla ហាក់ដូចជាចង់សហការជាមួយ Apple ខណៈលោកបានបង្ហោះសារនៅលើ Twitter ថាក្រុមហ៊ុនរបស់លោក «ធ្លាប់បានទំនាក់ទំនងជាមួយ Apple រួចទៅអំពីការតភា្ជប់ Starlink»។ ដោយឡែកក្នុងនោះក៏មានការចោទសួរនៅក្នុង Post របស់ Musk ដោយលើកឡើងថា «ឆ្ងល់ថាតើ Apple នៅថ្ងៃណាមួយអាចនឹងពឹងផ្អែកលើ Starlink របស់ SpaceX ដើម្បីផ្តល់ថាមពលដល់ Emergency SOS ដែរឬទេ»។?

ជាការឆ្លើយតប Musk បានបន្ថែមទៀតថា «ពិតណាស់ការតភ្ជាប់ពីលំហរទៅកាន់ទូរស័ព្ទ អាចនឹងដំណើរការបានល្អបំផុតប្រសិនបើ Software និង Hardware របស់ iPhone អាចចាប់បានសញ្ញាពីផ្កាយរបស់ Starlink ដែលមានទីតាំងនៅក្នុងលំហបាន»។

តែយ៉ាងណាមិញក្នុងករណីនេះ ខាងក្រុមហ៊ុន Apple មិនទាន់មានការអះអាងណាមួយជាមួយ SpaceX អំពីការតភ្ជាប់ Starlink នោះទេ ហើយក៏មិនទាន់ទទួលបានដំណឹងថា Apple នឹងមានគម្រោងចូលជាដៃគូរដើម្បីប្រើប្រាស់បច្ចេកវិទ្យា Starlink នោះឡើយ៕

ប្រភព MacRumors ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img