36.5 C
Phnom Penh
Wednesday, March 18, 2026
- Advertisement -spot_img

Elon Musk ប្រកាសថា នឹងបញ្ឈប់បុគ្គលិកជាង ៧០ភាគរយ នៅពេលលោកបានកាន់កាប់ Twitter ទាំងមូល

- Advertisement -spot_img

(បរទេស)៖ បន្ទាប់ពីរឿងរ៉ាវកិច្ចព្រមព្រៀងទិញយកបណ្តាញសង្គម Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារត្រូវបានសម្របសម្រួលកាលពីពេលថ្មីៗនេះ ពេលនេះកំពូលមហាសេដ្ឋីលោក Elon Musk បានប្រកាសថា លោកគ្រោងនឹងកាត់បន្ថយបុគ្គលិកប្រមាណ ៧៥ភាគរយនៅពេលដែលលោកចូលកាន់កាប់តំណែង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

ប្រភពពី Washington Post បានរាយការណ៍ថា លោក Musk បានប្រាប់អ្នកវិនិយោគនៅក្នុង Twitter រួចហើយអំពីផែនការរបស់លោកក្នុងការកាត់បន្ថយបុគ្គលិកទាំងនេះ ហើយវាត្រូវបានរំពឹងទុកថានឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ មិនថាបុគ្គលិកនោះជាម្ចាស់ភាគហ៊ុនក្រុមហ៊ុន ឬកាន់តំណែងជាអ្នកគ្រប់គ្រងនោះទេ។

ទន្ទឹមនឹងការប្រកាសក្តែងៗរបស់ Musk មានបុគ្គលិកផ្នែកធនធានម្នាក់ (HR) ដែលធ្វើការនៅ Twitter បានប្រាប់និយោជិតរបស់ខ្លួនថា បច្ចុប្បន្ននេះពួកគេមិនមានហេតុផល ឬគម្រោងណាមួយដើម្បីបញ្ឈប់បុគ្គលិកពីកន្លែងធ្វើការនោះទេ។ ក៏ប៉ុន្តែឯកសារក្រុមហ៊ុនបានធ្វើឡើងរួចរាល់ហើយអំពីផែនការបញ្ឈប់បុគ្គលិករបស់ Musk និងគម្រោងកាត់បន្ថយការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ បើទោះបីជាពេលនេះ Musk មិនទាន់ចូលកាន់កាប់ Twitter ក៏ដោយ។

គួរបញ្ជាក់ផងដែរថា លោក Elon Musk បានស្នើសុំទិញបណ្ដាញសង្គម Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិក ហើយ Twitter ក៏យល់ព្រមលក់ ប៉ុន្តែក្រោយមកមហាសេដ្ឋីលំដាប់ទី១រូបនេះ បានស្នើឱ្យ Twitter បង្ហាញភស្ដុតាងអំពីគណនីក្លែងក្លាយ ដែលមានតិចជាង ៥ភាគរយ ប៉ុន្តែ Twitter មិនបានបង្ហាញតាមការស្នើសុំនោះទេ ទើបធ្វើឱ្យ Elon Musk សម្រេចចិត្តដើរចេញពីកិច្ចព្រមព្រៀងមួយនេះ ហើយ Twitter ក៏សម្រេចចិត្តប្ដឹងលោក Elon Musk តែម្ដង។ ប៉ុន្តែប៉ុន្មានសប្តាហ៍មុននេះក៏មានការសម្របសម្រួលគ្នាម្តងទៀត ខណៈ Musk បានយល់ព្រមទិញយក Twitter ជាថ្មី ប៉ុន្តែត្រូវមានលក្ខខណ្ឌ៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img