29 C
Phnom Penh
Monday, April 28, 2025
- Advertisement -spot_img

Elon Musk កំពុងប្រឈមមុខយ៉ាងខ្លាំង ជាមួយសង្រ្គាម រុស្សី នឹង អ៊ុយ ក្រែន

- Advertisement -spot_img

ថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុនលោក Elon Musk បានឱ្យដឹងថា ប្រព័ន្ធទំនាក់ទំនង Starlink របស់ SpaceX នៅក្នុងប្រទេសអ៊ុយក្រែនកំពុងទទួលរងការវាយប្រហារតាមអ៊ីនធឺណិតពីប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Business Insider នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

ក្រុមហ៊ុន SpaceX ដោយមានជំនួយពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានបញ្ជូនស្ថានីយ Starlink ប្រមាណជា ៥,០០០ ទៅកាន់ប្រទេសអ៊ុយក្រែន ដែលទីក្រុងរបស់ពួកគេត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ីចាប់តាំងពីខែកុម្ភៈមកម្លេះ។

តែយ៉ាងណាមិញ Muskបានលើកឡើងថាស្ថិតនៅក្នុងពេលនេះវាគឺជាបរិយាកាសដ៏លំបាកមួយ។ ហើយលោកបន្ថែមទៀតថា «រុស្ស៊ីនៅតែប៉ុនប៉ងចង់កម្ទេចផ្កាយរណប Starlink ប៉ុន្តែការព្យាយាមរបស់ពួកគេគឺបានស្ថិតក្នុងការខិតខំប្រឹងប្រែបន្តទៀត»។ ដោយកាលពីខែកុម្ភៈកន្លងទៅរុស្ស៊ីក៏បានប្រើយុទ្ធសាស្រ្តបែបនេះ វាយប្រហារលើសេវាអ៊ីនធឺណិត Viasat ដែរ ដោយមានអ្នកប្រើប្រាស់រាប់ពាន់នាក់នៅខាងអឺរ៉ុប ហើយក៏ជាអ្នកផ្គត់ផ្គង់ដ៏ធំបំផុតរបស់អ៊ុយក្រែនផងដែរ។

យោងតាមរបាយការណ៍របស់ Reuters បានបង្ហាញថា រុស្ស៊ីបានគាំទ្រយ៉ាងពេញទំហឹងទៅលើការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប ដែលទីបំផុតក្រុម Hacker នេះបានទាញយកម៉ូដឹមរាប់ម៉ឺនគ្រឿងនៅក្រៅបណ្តាញភ្លាមៗ។ ហើយចំពោះម៉ូដឹមដែលមានបញ្ហាទាំងនោះត្រូវបានយកត្រឡប់ទៅរោងចក្រដើម្បីដោះដូរចេញវិញ៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img