33.2 C
Phnom Penh
Tuesday, March 17, 2026
- Advertisement -spot_img

Elon Musk កំពុងក្លាយជាទីពឹងថ្មីក្នុងការផ្តល់ជំនួយសេវាអ៊ីនធើណេត Starlink ក្នុងប្រទេសមីយ៉ាន់ម៉ា

- Advertisement -spot_img

(បរទេស)៖ កន្លងទៅនេះ កំពូលមហាសេដ្ឋីលំដាប់ពិភពលោក លោក Elon Musk បានផ្តល់ជាជំនួយនូវសេវាអ៊ីនធឺណិតជាបន្តបន្ទាប់ដល់ប្រទេសដែលកំពុងជួបបញ្ហាដូចជា អ៊ុយក្រែន និង អ៊ីរ៉ង់ជាដើម។ ដោយឡែកបន្ទាប់ពីឃើញការផ្តល់ជូនជាហូរហែរបែបនេះ សកម្មជននៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏បានស្នើរសុំកំពូលមហាសេដ្ឋីរូបនេះឱ្យផ្តល់ជាជំនួយសេវាអ៊ីនធើណេត Starlink ដល់ខ្លួនផង ដោយមិនចាំបាច់សុំការត្រួតពិនិត្យពីសំណាក់របបយោធាមីយ៉ាន់ម៉ាឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន AsiaToday នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។

យោងតាមការចេញផ្សាយបានឱ្យដឹងថា សេវាអ៊ីនធឺណិត Starlink របស់លោក Elon Musk បានចាប់ផ្តើមដាក់ឱ្យដំណើរការក្នុងប្រទេសអ៊ីរ៉ង់ ចំពេលមានការតវ៉ាដែលបានបណ្តាលឱ្យមានមនុស្សស្លាប់ជាង ៤០នាក់កាលពីសប្តាហ៍មុននេះ។ ជាមួយគ្នានេះលោក Elon Musk ក៏បានជួយជាជំនួយសេវាអ៊ីនធឺណិត Starlink ក្នុងប្រទេសអ៊ុយក្រែន ស្របពេលមានការឈ្លានពានពីរុស្ស៊ីផងដែរ។

ប្រភពពី AsiaToday ដដែលក៏បានបន្ថែមទៀតថា យ៉ាងហោចណាស់មានសង្កាត់ចំនួន ៥៤ ក្នុងចំណោមសង្កាត់សរុប ៣៣០ក្នុងប្រទេសមីយ៉ាន់មា ដែលបានដាច់សេវាអ៊ីនធឺណិត ខណៈពេលដែលរបបយោធារារំាងការប្រើប្រាស់គេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំង Facebook ដែលជាបណ្តាញដ៏សំខាន់ក្នុងការទំនាក់ទំនងផងដែរ។ ដោយឡែកសូម្បីតែការទំនាក់ទំនងតាមបណ្តាញទូរស័ព្ទចល័តក័ត្រូវបានរបបយោធាមីយ៉ាន់ម៉ាកាត់ផ្តាច់ផងដែរ។

គួរបញ្ជាក់ដែរថា ការស្នើរសុំសេវាអ៊ីនធឺណិត Starlink ពីសំណាក់កំពូលមហាសេដ្ឋីលោក Elon Musk នេះត្រូវបានចេញមុខដោយផ្ទាល់ពីលោក U Htin Lin Aung ដែលជារដ្ឋមន្ត្រីទំនាក់ទំនងរបស់រដ្ឋាភិបាលរួបរួមជាតិស៊ីវិល៕

ប្រភព Asia Today ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img