31 C
Phnom Penh
Tuesday, July 29, 2025
- Advertisement -spot_img

Elon Muskដកនាយកប្រតិបត្តិ និងប្រធានហិរញ្ញវត្ថុចេញពីតំណែងTwitter

- Advertisement -spot_img

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk នៅពេលនេះត្រូវបានគេដឹងថា បានគ្រប់គ្រងទៅលើ បណ្ដាញសង្គម Twitter ទាំងមូលហើយ បន្ទាប់ពីកិច្ចព្រមព្រៀងទិញលក់ ៤៤ពាន់លានដុល្លារអាមេរិកត្រូវបានអនុវត្ត ហើយអ្វីដែល កាន់តែចាប់អារម្មណ៍នោះគឺថា លោក Elon Musk បានបណ្ដេញនាយកប្រតិបត្តិ និងប្រធានហិរញ្ញវត្ថុ Twitter ចេញពីមុខតំណែងថែមទៀតផង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅមុននេះបន្តិចបានឱ្យដឹងថា លោក Parag Agrawal គឺជានាយកប្រតិបត្តិ (CEO) និងលោក Ned Segal ប្រធានហិរញ្ញវត្ថុ Twitter ត្រូវបានបណ្ដេញចេញពីតំណែង ក្រោយពេលលោក Elon Musk បាន ឡើងមកកាន់កាប់ Twitter ទាំងស្រុង។

ប្រភពដដែលបានបន្តទៀតថា មានថ្នាក់ដឹកនាំជាន់ខ្ពស់ប្រមាណជាពីរទៅបីនាក់ផ្សេងទៀតក៏ត្រូវបានដកចេញពី តំណែងផងដែរ ដែល ការដកចេញទាំងអស់នេះគឺធ្វើឡើងក្រោមហេតុផលរុះរើរចនាសម្ព័ន្ធក្រុមហ៊ុន។

គេនៅមិនទាន់ដឹងថា លោក Elon Musk នឹងឡើងមកកាន់កាប់តំណែង CEO នៅ Twitter ឬមួយយ៉ាងណាទេ ប៉ុន្តែលោកបាន Update ព័ត៌មានគណនី Twitter ផ្ទាល់ខ្លួនរបស់លោកទៅជា «Chief Twit»។

គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងទិញលក់ ៤៤ពាន់លានដុល្លារអាមេរិករវាងលោក Elon Musk និង Twitter បានអូសបន្លាយពេលអស់ជាច្រើនខែ ព្រមទាំងកើតមានបណ្ដឹងជាច្រើនផងដែរ៕

ប្រភព CNBC ប្រែមស្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img