Cristiano បាននិយាយបញ្ជាក់ថា គាត់គ្រោងនឹងចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ៤០ឆ្នាំ ហើយថែមទាំងបានអះអាងថា World Cup ឆ្នាំនេះប្រហែលជាការបង្ហាញខ្លួនលើកចុងក្រោយរបស់គាត់។
កីឡាករសញ្ជាតិព័រទុយហ្គាល់ ដែលនឹងមានអាយុ៣៨ ឆ្នាំនៅក្នុងខែកុម្ភ:ខាងមុខនេះ បានឈ្នេះពានរង្វាន់ Ballon d’or ចំនួន ៥ដង និងឈ្នេះពានរង្វាន់ជាច្រើនជាមួយ Manchester United, Real Madrid, Juventusនិងក្រុមជម្រើសជាតិព័រទុយហ្គាល់ផងដែរ។
ក្នុងផែនការចូលនិវត្តន៍នេះ Cristiano Ronaldo បានប្រាប់លោក Piers Morgan ក្នុងបទសម្ភាសមួយថា: “ខ្ញុំចង់លេងបាល់ពីរ បីឆ្នាំទៀត គឺគ្រប់គ្រាន់ហើយ។ ខ្ញុំចង់បញ្ចប់អាជីពរបស់នៅអាយុ៤០ឆ្នាំ។”
Ronaldo បានបន្តថា ” ខ្ញុំមិនអាចទាយទុកមុនបានទេ ពេលខ្លះអ្នករៀបចំផែនការមួយសម្រាប់ជីវិតរបសអ្នក។ ដូចដែលខ្ញុំធ្លាប់និយាយជាច្រើនដងមកហើយ ជីវិតគឺមានការបត់បែនតាមកាល:ទេស:។ អ្នកមិនដឹងទេថានឹងមានអ្វីកើតឡើងតទៅមុខទៀត”។
ប៉ុន្តែនៅពេលត្រូវបានគេសួរថា ប្រសិនបើព័រទុយហ្គាល់ឈ្នះWorld Cup តើគាត់នឹងចូលនិវត្តន៍ឬយ៉ាងណា Ronaldo ថា”បាទខ្ញុំនឹងចូលនិវត្តន៍ ១០០%” ។
Ronaldo នឹងបង្ហាញខ្លួននៅ World Cup ជាលើក ទី៥ ក្នុងអាជីពរបស់គាត់ ហើយគាត់មានទំនុកចិត្តលើក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងការបង្កើតកំណត់ត្រាក្នុង World Cupឆ្នាំនេះនៅប្រទេសកាតា៕





ប្រែសម្រួលដោយគីរីដងរែក




