24.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Cristiano Ronaldo​ គាត់នឹងចូលនិវត្តន៍ប្រសិនបើព័រទុយហ្គាល់ឈ្នះពានរង្វាន់ world Cup​ក្នុងឆ្នាំនេះ

- Advertisement -spot_img

Cristiano បាននិយាយបញ្ជាក់​ថា​ គាត់គ្រោងនឹងចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ៤០ឆ្នាំ ហើយថែមទាំងបានអះអាងថា World Cup ឆ្នាំនេះប្រហែលជាការបង្ហាញខ្លួនលើកចុងក្រោយរបស់គាត់។

កីឡាករសញ្ជាតិព័រទុយហ្គាល់ ដែលនឹងមានអាយុ៣៨ ឆ្នាំនៅក្នុងខែកុម្ភ:ខាងមុខនេះ បានឈ្នេះពានរង្វាន់ Ballon d’or ចំនួន ៥ដង និងឈ្នេះពានរង្វាន់ជាច្រើនជាមួយ Manchester United, Real Madrid, Juventusនិងក្រុមជម្រើសជាតិព័រទុយហ្គាល់ផងដែរ។

ក្នុងផែនការចូលនិវត្តន៍នេះ Cristiano Ronaldo បានប្រាប់លោក Piers Morgan​ ក្នុងបទសម្ភាសមួយថា: “ខ្ញុំចង់លេងបាល់ពីរ បីឆ្នាំទៀត គឺគ្រប់គ្រាន់ហើយ។ ខ្ញុំចង់បញ្ចប់អាជីពរបស់នៅអាយុ៤០ឆ្នាំ។”

Ronaldo បានបន្តថា​ ”​​​​​ ខ្ញុំមិនអាចទាយទុកមុនបានទេ​ ពេលខ្លះអ្នករៀបចំផែនការមួយសម្រាប់ជីវិតរបសអ្នក។ ដូចដែលខ្ញុំធ្លាប់និយាយជាច្រើនដងមកហើយ ជីវិតគឺមានការបត់បែនតាមកាល:ទេស:។​ អ្នកមិនដឹងទេថានឹងមានអ្វីកើតឡើងតទៅមុខទៀត”។

ប៉ុន្តែនៅពេលត្រូវបានគេសួរថា ប្រសិនបើព័រទុយហ្គាល់ឈ្នះWorld Cup តើគាត់នឹងចូលនិវត្តន៍ឬយ៉ាងណា Ronaldo ថា”បាទ​ខ្ញុំនឹងចូលនិវត្តន៍ ១០០%” ។

Ronaldo នឹងបង្ហាញខ្លួននៅ World Cup ជាលើក ទី៥  ក្នុងអាជីពរបស់គាត់ ហើយគាត់មានទំនុកចិត្តលើក្រុមជម្រើសជាតិព័រទុយហ្គាល់​ក្នុងការបង្កើតកំណត់ត្រាក្នុង World Cupឆ្នាំនេះនៅប្រទេសកាតា៕

ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img