ក្លិប Chelsea បានបញ្ជាក់ថា បានតែងតាំងលោក Mauricio Pochettino ជាអ្នកចាត់ការទូទៅថ្មីរបស់ខ្លួននៅថ្ងៃចន្ទ បន្ទាប់ពីអតីតអ្នកចាត់ការក្លិប Tottenham Hotspur និងក្លិប Paris St Germain រូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ២ឆ្នាំ ជាមួយនឹងជម្រើសបន្ថែម ១ឆ្នាំ។
លោក Pochettino វ័យ ៥១ឆ្នាំ នឹងស្នងតំណែងពីអ្នកចាត់ការបណ្តោះអាសន្ន Frank Lampard ចាប់ពីថ្ងៃទី០១ ខែកក្កដាខាងមុខ។
Chelsea បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១២ ក្នុងលីគកំពូលអង់គ្លេស Premier League នារដូវកាលនេះ៕





ប្រែសម្រួលដោយគិរីដងរែក




