26 C
Phnom Penh
Tuesday, September 17, 2024
- Advertisement -spot_img

CCC ស្នើដល់ធនាគារជាតិនៃកម្ពុជាបង្កើតអនុគណកម្មាធិកាផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ

- Advertisement -spot_img

សភាពាណិជ្ជកម្មកម្ពុជា (CCC) ស្នើដល់ធនាគារជាតិនៃកម្ពុជា (NBC)​ បង្កើតអនុគណកម្មាធិកា ស្ថិតក្រោមក្រុមការងារ “ង” ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុដើម្បីទទួលយកបញ្ហាប្រឈម សំណូមពរ ក្នុងវិស័យសេវាធនាគារបនិងហិរញ្ញវត្ថុ។

ការស្នើសុំបង្កើតអនុគណកម្មាធិកានេះត្រូវបានធ្វើឡើងដោយ​អ្នកឧកញ៉ា គិត ម៉េងដែលជាប្រធាន CCC និងជាប្រធានសម្របសម្រួលក្រុមការងារទាំង១៦ផ្នែកឯកជន និងជាសហប្រធានក្រុមការងារ “ង” “ផ្នែកសេវាធនាគារ និងហិរញ្ញវត្ថុ” តំណាងផ្នែកឯកជន ក្នុងកិច្ចប្រជុំភាពជាដៃគូកាលពីថ្ងៃទី១៣ខែសីហា ជាមួយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល NBC និងជាសហប្រធានក្រុមការងារ “ង” តំណាងផ្នែករដ្ឋាភិបាល ជាសហប្រធាន​ ​ នៅ NBC ។

បើយោងតាម CCC គោលបំណងនៃកិច្ចប្រជុំភាពជាដៃគូនេះ បានពិភាក្សាលើបញ្ហាដែលបានលើកឡើងដោយវិស័យឯកជន រួមមាន៖ ​អត្រាប្រាក់បម្រុងកាតព្វកិច្ច, ​អនុបាតទ្រនាប់ដើមទុនខនស៊ើវេសិន, ​កាសពាក់ព័ន្ធនឹងក្របខ័ណ្ឌភាពគ្រប់គ្រាន់នៃដើមទុន, ​ការរៀបចំឥណទានឡើងវិញ និង ​ហានិភ័យបច្ចេកវិទ្យា (Cyber Crime) និងបណ្តឹងរបស់សមាជិកដែលមិនទាន់បានដោះស្រាយមានចំនួនច្រើន ហើយត្រូវចាំរយៈពេលយូរនៅតុលាការ ដែលពាក់ព័ន្ធនឹងវិស័យធនាគារ ដើម្បីធ្វើ យ៉ាងណាសម្របសម្រួលផ្តល់ដោះស្រាយ ការពន្យល់ ដើម្បីធ្វើឲ្យវិស័យនេះផ្តល់នូវបរិយាកាសធុរកិច្ច និងវិនិយោគកាន់តែប្រសើក្នុងប្រទេស កម្ពុជា។

លោកស្រីបណ្ឌិត ជា សិរី ​បានឆ្លើយតបជាវិជ្ជមានតាមសំណើររបស់វិស័យឯកជន មួយចំនួន ហើយក៏បាន សាទរទទួលយកពីវិស័យឯកជន នឹងមួយចំនួនទៀតគឺបានផ្តល់ជាអនុសាសន៍បន្ថែមជូនវិស័យឯកជន លើការអនុវត្តតាមសេចក្តីណែនាំ ប្រកាស នានា របស់ ធនាគារជាតិនៃកម្ពុជា។

សហប្រធានទាំងពីរក៏បានឯកភាពគ្នា លើការសម្រេចដែលបានពិភាក្សាក្នុងអង្គប្រជុំ លើបញ្ហាដែលបានលើកពីវិស័យឯកជនទ ព្រមទាំងបានពិភាក្សា និងទទួលការពន្យល់ឆ្លើយតបពី លោកជំទាវបណ្ឌិត លើ បញ្ហាផ្សេងៗមួយចំនួនទៀតផងដែ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img