36.2 C
Phnom Penh
Wednesday, March 11, 2026
- Advertisement -spot_img

សន្តិសុខសង្គម

- Advertisement -spot_img
- Advertisement -spot_img

បងថ្លៃព្យាយាមចាប់រំលោភប្អូនថ្លៃ

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនសួរនាំ ក្រោយពីមានកុមារីរងគ្រោះអាយុ ១៤ឆ្នាំម្នាក់ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានប្តឹងថា ជនសង្ស័យត្រូវជាបងថ្លៃប្រុសបានព្យាយាមចាប់រំលោភនិងស្ទាបអង្គែលប្រដាប់ភេទជាច្រើនដង តែសំណាងល្អបងស្រីបង្កើតមកជួយទាន់ទើបបែករឿង និងបានប្តឹងឲ្យនគរបាលជួយអន្តរគមន៍តែម្តង។ នគរបាលប៉ុស្តិ៍ប៉ោយប៉ែតបានឲ្យដឹងនៅថា យោងការរៀបរាប់ក្នុងពាក្យបណ្តឹង...

មុខសញ្ញាលួច,ឆក់ទ្រព្យសម្បត្តិពលរដ្ឋយ៉ាងសកម្មចំនួន ០៩នាក់ត្រូវសមត្ថកិច្ចជំនាញខណ្ឌកំបូល និងខណ្ឌដង្កោ តាមឃាត់ខ្លួន ដល់ខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ០៩នាក់ជាមុខសញ្ញាលួច ,ឆក់ យ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូល សហការណ៍ជាមួយកម្លាំងនគរបាលខណ្ឌដង្កោ បើកប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនបាន ជាបន្តបន្ទាប់ ដែលសង្ងំលាក់ខ្លួនក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ ។ នេះបេីតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងនៅថ្ងៃទី២១ ខែធ្នូ...

សត្វផ្សោតឈ្មោលអាយុចន្លោះពី ១៥-២០ ឆ្នាំ ងាប់នៅដងទន្លេមេគង្គ ព្រំប្រទល់ខេត្តក្រចេះ ស្ទឹងត្រែង

សត្វផ្សោតឈ្មោលមួយក្បាលទម្ងន់រហូតដល់ ១៦២ គីឡូក្រាម ដែលមានអាយុចន្លោះ ពី១៥ ឆ្នាំទៅ២០ឆ្នាំ ត្រូវបានគេប្រទះឃើញងាប់នៅ តាមដងទន្លេមេគង្គជាប់ព្រំប្រទល់ខេត្តក្រចេះស្ទឹងត្រែង។ រដ្ឋបាលជលផល និងអង្គការ WWF មានការសោកស្ដាយចំពោះការបាត់បង់សត្វផ្សោតទឹកសាបមួយក្បាលថ្មីទៀតពីក្នុងហ្វូងសត្វ ផ្សោត ទន្លេមេគង្គ។ សាកសពសត្វផ្សោតនេះ...

អស់លក្ខ័គឺចឹង៖ តុលាការសម្រេចឃុំខ្លួន អឿន ម៉ូលីកា ពីបទរំលោភលើទំនុកចិត្ត

លោកស្រី ទិត ដាលីន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នេះ បានសម្រេចចេញដីកាឃុំខ្លួនអ្នកនាង អឿន ម៉ូលីកា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ ពីបទ...

ឃុំខ្លួនជនសង្ស័យម្នាក់ដែលប្រើល្បិចទៅពិនិត្យសុខភាពបែរទៅលួចកាបូប និងសម្ភារៈមានតម្លៃ

លោក ជា សុខហៀង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចចេញដីការឃុំខ្លួនជនសង្ស័យម្នាក់ដែលប្រើល្បិចទៅពិនិត្យសុខភាពបែរទៅលួចកាបូប និងសម្ភារះមានតម្លៃដាក់ពន្ធនាគារ បណ្តោះអាសន្នពីបទ “លួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហិង្សា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន” តាមមាត្រា៣៥៣...

ឆេះទូកុងតឺន័រនៅដីឡូត៍មួយកន្លែងផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះជួយអន្តរាគមន៍

អគ្គិភ័យឆាបឆេះទូកុងតឺន័រនៅក្នុងដីឡូត៍មួយកន្លែងយ៉ាងសន្ធោសន្ធៅបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់កាលពីវេលាម៉ោង២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅចំណុចដីឡូត៍មួយកន្លែងតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញមានផ្សែងខ្មៅហុយ និងធំក្លិនឆ្ងៀមចេញមកពីខាងក្នុងដីឡូត៍ខាងលេី។ បន្ទាប់មកក៏មានអណ្តាតភ្លេីងឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីខាងក្នុងទូកុងតឺន័រយ៉ាងសន្ធោរសន្ធៅ ទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកេីតហេតុ និងបានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានឱ្យចុះមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់...

នរណាជាអ្នកទទួលខុសត្រូវរឿងរថយន្តដឹកដីបុកម៉ូតូពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

យុវជនម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាហើយត្រូវរថយន្តម៉ាកHino បែនដឹកដីបើកបុកពីក្រោយកិនអូសជាច្រើនម៉ែត្រ បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចស្ពានព្រែកជ្រៃ តាមបណ្ដោយផ្លូវ២១៧ ក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ...

សម្តេចក្រឡាហោម ស ខេង បញ្ជាឲ្យស្រាវជ្រាវចាប់ខ្លួនឧក្រិដ្ឋជន គ្រឿងញៀនទ្រង់ទ្រាយធំមួយនៅខេត្តព្រះសីហនុ

(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស បានបញ្ជាឲ្យស្រាវជ្រាវតាមចាប់ខ្លួនឧក្រិដ្ឋជន ដែលជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំមួយ នៅខេត្តព្រះសីហនុ ដែលរឹបអូសថ្នាំញៀនជិត៩០០គីឡូក្រាម។ ការបញ្ជារបស់សម្តេចក្រឡាហោម ស ខេង...

ប៉ែន ចំរុង តុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល១០ខែ

អ្នកគាំទ្រនិងប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកថ្មីៗនេះបានផ្ទុះការភ្ញាក់ផ្អើលគ្រប់គ្នាបន្ទាប់ពីមានព័ត៌មានថា ពិធីករសម្បូរវោហារស័ព្ទលោក ប៉ែន ចំរុង ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល១០ខែនិងពិន័យជាប្រាក់មួយចំនួនទៀតពីបទបរិហារបង្កាច់កេរ្តិ៍។ ក្រោយមានការទម្លាយព័ត៌មានដ៏សើបខាងលើនេះភ្លាមៗនោះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំមើលការបកស្រាយពីសំណាកើពិធីករលោក ប៉ែន ចំរុង ជុំវិញករណីនេះផងដែរ។ប៉ុន្តែគិតមកទល់ពេ លនេះនៅមិនទាន់ឃើញមានបញ្ចេញប្រតិកម្មណា មួយពីតារាប្រុសលោកប៉ែន ចំរុងជុំវិញដំណឹងដ៏ភ្ញា ក់ផ្អើលខាងលើនេះទេ។ បើងាកចាប់អារម្មណ៍ទៅមើលនៅលើទំព័រហ្វេសប៊ុកអ្នកនាង ហ៊ុន ម៉ាណេដែលត្រូវជាភរិយាបណ្តូល...

ផ្ទុះអាវុធជាច្រើនគ្រាប់បណ្ដាលឱ្យរងរបួសមនុស្ស ៤នាក់ នៅខណ្ឌចំការមន

ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមដេញវ៉ៃ និងកាប់បុរសពីរ នាក់ នៅចំណុចច្រមុះជ្រូកក្បាលថ្នល់ ខណៈ នោះក៏មានបុរសម្នាក់ដែលអង្គុយហូបបាយនៅក្នុងហាងបាយក្បែរកន្លែង កេីតហេតុចេញមកដកកាំភ្លើងបាញ់ឡើងលើចំនួនមួយគ្រាប់ដើម្បីបំបែកហ្វូងក្មេងស្ទាវ តែក្មេងស្ទាវក៏ស្ទុះចូល មកធ្វើឲ្យបុរសដែលមានកាំភ្លើងបាញ់ បន្ថែមជាច្រើនគ្រាប់តម្រង់ក្មេងស្ទាវទាំងនោះ បណ្ដាលឱ្យរងរបួសចំនួន៤នាក់ រួចឡើងជិះរថយន្តព្រូស...

ព័ត៌មានចុងក្រោយ

By Casino Guncel Giris Adresi ile Bahis Heyecanını Yakala

ContentCANLI DESTEKBycasino Giriş Seçenekleri Ancak Bycasino, kullanıcılarına kesintisiz hizmet sunabilmek adına bu tür durumlara hızlıca çözüm bulur ve güncel giriş...
- Advertisement -spot_img