30.2 C
Phnom Penh
Thursday, September 17, 2026
- Advertisement -spot_img

ព័ត៌មានជាតិ

- Advertisement -spot_img
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្ដាញព័ត៌មានរបស់អង្គភាពគិរីដងរែកសម្រាប់ (ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤)

-(RFAថ្ងៃទី៥ខែកុម្ភៈ)អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន បញ្ហា ឱ្យមេធាវីគណបក្សសិក្សាផ្លូវច្បាប់ប្តឹងមន្ត្រីសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ចំពោះការអត្ថាធិប្បាយលើ សំណុំរឿងគណបក្សកាន់អំណាច ប្ដឹងអតីតអនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ...

ក្រសួងកសិកម្ម នឹងរៀបចំវគ្គបណ្តុះបណ្តាលអំពីជំនាញបច្ចេកទេសកសិកម្មរយៈ ពេលពេញមួយខែកុម្ភៈរួចនឹងរៀបចំដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ទាំង២៥០រូប

ថ្លែងនាឱកាសតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុង ពិធីបើកសន្និសីទស្វាយចន្ទីពិភពលោកលើកទី១០ឆ្នាំ២០២៤ នៅខេត្តសៀមរាប នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី...

សម្តេចតេជោ ហ៊ុន សែន បដិសេធការបង្កើតព័ត៌មានដែលថា សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត កំពុងបញ្ជូន ទៅព្យាបាលនៅបរទេសគឺជារឿងមិនពិត

នៅលើបណ្តាញទំនាក់ទំនងសង្គម នាព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចតេជោបានសរសេរថា៖ ២ថ្ងៃចុងក្រោយ នេះមានការផ្សព្វផ្សាយនូវព័ត៌មាន ដែលនិយាយពីភរិយាខ្ញុំមានជំងឺ។ នេះវាជារឿងពិត ហើយក្រុមគ្រួសារខ្ញុំក៏គ្មានការលាក់ បាំង និងក៏គ្មានការចាំបាច់ផ្សព្វផ្សាយជាដំណឹងអ្វីដែរ។ សម្ដេចតេជោលើកឡើងថា៖...

ឯឧត្ដម កើត រិទ្ធ៖ ការប្រើប្រាស់ថវិកាការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ត្រូវធ្វើប្រកបដោយភាពម្ចាស់ការ និងមានគណនេយ្យភាព

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា ការប្រើប្រាស់ថវិកាឱ្យចំទិសដៅ ការងារកែទម្រង់យុត្តិធម៌ដែលបានគ្រោងទុក ធ្វើយ៉ាងណាឱ្យចេញសមិទ្ធកម្ម ការងារជាក់ស្ដែង ប្រកបដោយភាពម្ចាស់ការ និងមានគណនេយ្យភាព។ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងក្នុងកិច្ចប្រជុំថ្នាក់ ដឹកនាំក្រសួងយុត្តិធម៌...

ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំក្រុមការងារ អញ្ជើញចុះជួបកសិករ ពិនិត្យសក្តានុពលក្នុងការរៀបចំសហគមន៍កសិកម្ម នៅក្នុងស្រុកស្វាយលើខេត្តសៀមរាប

នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ ឯកឧត្តម ឃឺម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...

ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រកាសដាក់ឱ្យអនុវត្តស្តង់ដារៀនគំរូ ក្នុងរាជធានីភ្នំពេញ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជា អធិបតីប្រកាសដាក់ឪ្យអនុវត្តស្តង់ដារៀនគំរូ ក្នុងរាជធានីភ្នំពេញ។ ថ្លែងនៅក្នុង...

ផ្លូវកៅស៊ូ៥ខ្សែនៅខេត្តព្រះវិហារ ក្រសួងអភិវឌ្ឍន៍ជនបទនឹងធ្វើការសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤នេះ

ខេត្តព្រះវិហារ៖ ក្រសួងអភិវឌ្ឍន៍ជនបទនឹងធ្វើការសាងសង់ផ្លូវក្រាលកៅស៊ូ ២ស្រទាប់ស្តើង ប្រភេទ (DBST) ចំនួន៥ខ្សែមានប្រវែងសរុប ៦១.៥០០គីឡូម៉ែត្រ និងសំណង់សិល្បការមួយចំនួនទៀត នឹងត្រូវបានសាងសង់នៅខេត្តព្រះវិហារ ចាប់ពីខែកុម្ភៈឆ្នាំ២០២៤តទៅ។ បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ដោយយោងតាមសេចក្តីប្រកាសជូនដំណឹងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ...

សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ ក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា (Made In Cambodia)

នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Suzuki ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន នៃសភាពាណិជ្ជកម្ម...

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាពជាតម្រូវការធំសម្រាប់ជាតិ ប៉ុន្តែមានសន្តិភាពហើយត្រូវធានាឱ្យបាននូវសន្តិសុខ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា សន្តិភាព គឺជាតម្រូវការធំសម្រាប់ជាតិ ប៉ុន្តែមាន សន្តិភាពហើយ គឺត្រូវធានាឱ្យបាននូវសន្តិសុខ។ 'សម្តេចធិបតី បានថ្លែងបន្ថែមថា កម្ពុជា បានប្រើពេលជាច្រើនឆ្នាំ...

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មអះអាង ឆ្នាំ ២០២៤ គ្រប់ការផ្តល់សេវាកម្មនឹងប្រើប្រាស់តាមអនឡាញ

លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានគូសបញ្ជាក់ថា ឆ្នាំ២០២៤ក្រសួងនឹងជំរុញរាល់ការផ្តល់សេវាផ្សេងៗរបស់ក្រសួងដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពោលគឺរៀបចំតាមប្រព័ន្ធអនឡាញទាំងអស់។ ការលើកឡើងនេះស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលដែលជំរុញឲ្យគ្រប់ស្ថាប័នជាតិទាំងអស់រុញការផ្តល់សេវាកម្មផ្សេងៗតាមប្រព័ន្ធអនឡាញ ដើម្បីបង្កើនការប្រកួតប្រជែងក្នុងបរិបទសេដ្ឋកិច្ចសកល។ ទាក់ទងការៀបចំការផ្តល់សេវាតាមអនឡាញ បើតាមលោករដ្ឋមន្រ្តីក្រសួងបានបង្កើតច្រកចេញចូលតែមួយ Onestopservicewindowក្នុងន័យបម្រើការផ្តល់សេវាឲ្យបានឆាប់រហ័សមានប្រសិទ្ធភាពកាត់បន្ថយចំណាយពេលវេលារបស់អ្នកប្រើប្រាស់។ លោករដ្ឋមន្រ្តីអះអាងថា សេវាសាធាណៈជាតម្រូវការចាំបាច់របស់វិស័យឯកជន ដែលចាំបាច់ស្ថាប័នជាតិត្រូវបន្តសម្រួលឆ្លើយតបតាមបរិបទនៃបច្ចេកវិទ្យានិងស្ថានភាពនៃប្រកួតប្រជែងនាពេលបច្ចុប្បន្ន៕ ដោយគិរីដងរែក

ព័ត៌មានចុងក្រោយ

កងកម្លំាង​ចម្រុះ​ខេត្តកំពង់​ធំ​ បន្តសកម្មភាព​បង្ក្រាប​ឧបករណ៍​នេសាទ​ខុស​ច្បាប់​នៅ​តំបន់​ព្រំប្រទល់​ស្រុក​ជីក្រែង​ ខេត្ត​សៀមរាប​ និង​ស្រុក​ស្ទោង​ ខេត្ត​កំពង់ធំ​ !

នៅព្រឹកថ្ងៃទី ១៥ .១៦ ខែ កញ្ញា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់កងកម្លាំងទីបញ្ជាការស្រាល ប្រចាំការនៅឃុំពាមបាង សហការជាមួយកងកម្លាំងចម្រុះ បន្តធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់...
- Advertisement -spot_img