26 C
Phnom Penh
Friday, January 23, 2026
- Advertisement -spot_img

កីឡា

- Advertisement -spot_img
- Advertisement -spot_img

ពេជ្រ សម្បត្តិ ថា ចំណូលពីគុនខ្មែរអាចជួយខ្លួនដោះបំណុលគ្រួសារ

អ្នកប្រដាល់គុនខ្មែរវ័យក្មេង ពេជ្រ សម្បត្តិ រំឭកថា ពេលឈានជើងចូលហាត់នៅក្លិបចលនាយុវជន ក១៥៧បានមួយខែ កាលដើមឆ្នាំ២០២១ គេក៏សម្រេចចិត្តលាគ្រូបង្វឹក ពេជ្រ សុផាន់ ទៅស្រុកកំណើតវិញ ព្រោះពិបាកទ្រាំខ្លាំងពេក។ យុវជនវ័យ២០ឆ្នាំសង្កត់ធ្ងន់ថា ហ្វឹកហាត់ហត់ពេក និងពិបាកទើបវិលទៅស្រុកវិញ។...

Fulham យកបានកៅអីទៅ Premier League ដោយជោគជ័យ

Fulham ដណ្ដើមបានកៅអីទៅក្របខណ្ឌ Premier League សាជាថ្មី ក្រោយឈ្នះ Preston North End ដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួតសប្ដាហ៍ទី៤២ នៃក្របខណ្ឌ Championship។ តាមពិតទៅ ក្រុមលោក...

សហព័ន្ធទោចក្រយានកម្ពុជា រំពឹងលទ្ធផលស៊ីហ្គេមឆ្នាំនេះប្រសើរជាងឆ្នាំមុនៗ

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយានបានលើកឡើងថា ការហ្វឹកហាត់របស់កីឡាករ កីឡាការិនីជម្រើសជាតិខ្លួននៅតែបន្តយ៉ាងខ្លាំងក្លា អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមិនសម្រាកឡើយ។ លោករំពឹងថា ក្រុមជម្រើសជាតិនឹងដណ្តើមបានលទ្ធផលល្អស៊ីហ្គេមនៅប្រទេសវៀតណាម ពីថ្ងៃទី១៣ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។ ក្នុងនោះដែរ...

អេ ណារ័ត្ន ធ្លាប់ធ្វើជាសន្តិសុខផង ហាត់គុនខ្មែរផង

អ្នកលេងកណ្ដាប់ដៃ អេ ណារ័ត្ន បង្ហើបថា មុនឈានជើងចូលដល់អាជីពអ្នកប្រដាល់គុនខ្មែរ ក្នុងឆ្នាំ២០១៤ គេធ្លាប់ចំណាយពេលធ្វើការងារជាសន្តិសុខ។ ការធ្វើសន្តិសុខនេះ ក៏បន្តមួយរយៈទៀត ពោលធ្វើការបណ្ដើរ ហាត់គុនខ្មែរបណ្ដើរ។ កូនសិស្សលោក អេ ភូថង ឲ្យដឹងថា...

គ្រូគុនខ្មែរ ធី ណារិទ្ធថាកីឡាករត្រូវពិបាកក្រោមរេញឲ្យហើយ ជាងពិបាកនៅលើរេញ

គ្រូបង្វឹកគុនខ្មែរ ចាស់វស្សា ធី ណារិទ្ធ លើកឡើងពីទស្សនៈផ្ទាល់ខ្លួនថា ក្នុងនាមជាអ្នកប្រដាល់ កីឡាករគុនខ្មែរទាំងអស់គួរតែខិតខំយកចិត្តទុកដាក់ ពង្រឹងការហ្វឹកហាត់ឲ្យបានខ្ជាប់ខ្ជួន និងខ្លាំងក្លាបំផុត ដោយតស៊ូប្រឹងប្រែងសម្រក់ញើសឈាមនាពេលហ្វឹកហ្វឺន កុំបង្ហូរឈាមនៅលើសង្វៀន។ លោក ធី ណារិទ្ធ លម្អិតបែបនេះ...

ឡុង ជិន ធ្លាប់ជាកម្មករធ្វើផ្លូវមុនចាប់អាជីពគុនខ្មែរ

មុនមានឱកាសចូលហ្វឹកហាត់គុនខ្មែរនៅក្លិបខ្លារខិនមានរិទ្ធិ ឡុង ជិន ធ្លាប់សុំក្លិបផ្សេងៗចំនួន៣ក្លិបចូលហ្វឹកហាត់ដែរ តែសុទ្ធតែត្រូវបានគេបដិសេធទាំងអស់ ព្រោះគិតថា នៅក្មេងពេក ហើយត្រូវចាំដល់ធំបន្តិចសិន ទើបអាចហាត់បាន។នេះជាការថ្លែងរបស់កីឡាករមានកំណើតនៅខេត្តកណ្ដាលដែលបានរំឭករឿងរ៉ាវនៃការតស៊ូរបស់ខ្លួន មុនមានកេរ្ដិ៍ឈ្មោះដូចសព្វថ្ងៃ។ ឡុង ជិន ប្រាប់ថា ចូលចិត្ត និងចង់ហាត់គុនខ្មែរ...

វគ្គ៤ក្រុម UEL ៖ West Ham ប៉ះ Frankfurt ខណៈ Rangers ជួប RB Leipzig

West Ham United បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League ក្រោយឈ្នះ Lyon ០ទល់នឹង៣ ក្នុងជើងទី២ ដែលលទ្ធផលសរុបទាំង២ជើង គឺ១ទល់នឹង៤។ នេះជាលើកដំបូងហើយក្នុងរយៈពេល៤៦ឆ្នាំដែលក្រុមរហស្សនាមញញួរធំបានឡើងដល់វគ្គ៤ក្រុមពានកម្រិតអឺរ៉ុបមួយនេះ។ ដោយឡែក FC Barcelona...

កីឡាករជិះសេះ គង់ រតនៈ ប្តេជ្ញាយកមេដាយមាស ពីស៊ីហ្គេម នៅកម្ពុជា

កីឡាករ គង់ រតនៈ ជាកីឡាករជិះសេះម្នាក់ ត្រូវបានជ្រើសរើសជាកីឡាករជម្រើសជាតិរបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ត្រៀមក្នុងការប្រជែងដណ្តើមមេដាយជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កីឡាករវ័យ១៦ឆ្នាំរូបនេះ មុនជាប់ក្នុងជម្រើសជាតិគេបានឆ្លងកាត់ការហ្វឹកហាត់ជាកីឡាករថ្នាលអស់យៈពេល៤ឆ្នាំ ទទួលបានការបង្ហាត់បណ្តុះបណ្តាល ដោយគ្រូបរទេស និងគ្រូខ្មែររបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ។ អ្វីដែលជម្រុញលើទឹកចិត្តឲ្យកីឡាករវ័យក្មេងរូបនេះ ចូលរួមហ្វឹកហាត់កីឡាជិះសេះនេះ...

Ancelotti ជាគ្រូទី៣ ឡើងទៅ UCL បាន៨ដង

គ្រូបង្គោល Real Madrid លោក Carlo Ancelottti បានបង្កើតកំណត់ត្រាពិសេសបន្ទាប់ពីនាំ Real Madrid ទម្លាក់ Chelsea ដោយលទ្ធផល៥ទល់នឹង៤ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ នេះជាលើកទី៨ហើយដែលបុរសជនជាតិអ៊ីតាលីបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA...

ជម្រើសជាតិនារីកម្ពុជានឹងប្រមូលផ្ដុំហ្វឹកហាត់នៅបាទីចាប់ពីថ្ងៃទី១៧ មេសា តទៅ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ជីបឋម៣៥នាក់នៃក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាដើម្បីប្រមូលផ្ដុំហ្វឹកហាត់ មុនឆ្ពោះទៅស៊ីហ្គេម ២០២១ នៅវៀតណាម ខែឧសភា ឆ្នាំ២០២២ ខាងមុខ។ លោក ប្រាក់ វុទ្ធី គ្រូបង្គោលបណ្ដោះអាសន្នក្រុមនារីកម្ពុជា ប្រាប់ថា ការប្រមូលផ្ដុំហ្វឹកហាត់នេះនឹងធ្វើឡើងចាប់ពីថ្ងៃទី១៧ ខែមេសា តទៅនៅមជ្ឈមណ្ឌល...

ព័ត៌មានចុងក្រោយ

បទវិភាគ៖ ចិនកំពុងទទួលបានទំនុកចិត្តពីទុនវិនិយោគបរទេសតាមរយៈការអនុវត្តជាក់ស្តែង

“ក្នុងបរិបទខាងក្រៅដ៏ស្មុគ្រស្មាញ សេដ្ឋកិច្ចចិនបានរក្សាស្ថិរភាពដែលឆ្ពោះទៅរកភាពល្អប្រសើរ និងបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា នេះគឺជាកាលានុវត្តភាពដ៏ប្រាកដប្រជាសម្រាប់សហគ្រាសពហុជាតិយើងខ្ញុំ។ ” កាលពីថ្ងៃទី១៩ខែមករា បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសថាសេដ្ឋកិច្ចចិនបានកើនឡើង៥ភាគរយនៅឆ្នាំ២០២៥ លោក Frank Hammes ប្រធានប្រតិបត្តិទូទាំងពិភពលោកនៃក្រុមហ៊ុន IQAir ដែលជាម៉ាកយីហោសម្អាតខ្យល់អាកាសដ៏ល្បីឈ្មោះលើពិភពលោកបានបង្ហាញពីមតិរបស់ខ្លួន។ ព្រមពេលជាមួយគ្នានេះ មតិអន្តរជាតិបានវាយតម្លៃចំពោះសេដ្ឋកិច្ចចិនដោយពាក្យ “កំណើនលើសពីការប៉ាន់ប្រមាណ”និង “ភាពធន់ដ៏ខ្លាំងក្លា”ជាដើមព្រមៗគ្នា។ ឆ្នាំ២០២៥ជាឆ្នាំបិទបញ្ចប់នៃការអនុវត្ត...
- Advertisement -spot_img