31.7 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

សន្តិសុខសង្គម

- Advertisement -spot_img
- Advertisement -spot_img

សង្ឃ៣អង្គ វាយប្លន់ដណ្តឹមយកទ្រព្យសម្បត្តិព្រះសង្ឃ១អង្គ ត្រូវចាប់ខ្លួន

(កំពង់ស្ពឺ)៖ កម្លាំងអធិការដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ម្សិលមិញ បានឃាត់ខ្លួនសង្ឃ៣អង្គ ដែលបានធ្វើសកម្មភាពប្លន់យកទូរស័ព្ទ និងបច្ច័យពីព្រះអង្គមួយ។ ហេតុការណ៍ស្ទាក់ប្លន់ទ្រព្យសម្បត្តិសង្ឃនេះ បានកើតឡើងនៅវត្តស្វាយចារ្យ ឃុំស្តុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ...

កម្ពុជា និរទេសពលករថៃ ៦៤នាក់ ដែលត្រូវបានគេចោទថា ធ្វើការឲ្យមជ្ឈមណ្ឌលហៅទូរស័ព្ទឆបោក

ជនជាតិថៃចំនួន ៦៤នាក់ដែលត្រូវបានចោទប្រកាន់ថាបានធ្វើការឱ្យមជ្ឈមណ្ឌលហៅទូរស័ព្ទឆបោកដែលគ្រប់គ្រងដោយជនជាតិចិននៅក្នុងប្រទេសកម្ពុជាត្រូវបាននិរទេសត្រឡប់ទៅប្រទេសថៃពីប្រទេសកម្ពុជាវិញកាលពីថ្ងៃពុធ ។ បុរស៣៩ នាក់ និងស្ត្រី ២៦ នាក់នោះ ត្រូវបានបញ្ជូនត្រឡប់មកវិញតាមច្រកព្រំដែន Ban Khlong Luek ស្រុកអារញ្ញ ខេត្តស្រះកែវ។ ពួកគេទាំងអស់ត្រូវបាននគរបាលកម្ពុជាចាប់ខ្លួននៅក្នុងការបង្ក្រាបនាពេលថ្មីៗនេះពាក់ព័ន្ធនឹងការឆបោកតាមទូរស័ព្ទ ដែលភាគច្រើនពាក់ព័ន្ធនឹងល្បែងអនឡាញ...

បុរស២នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ៨ ដោយសារតែរថយន្តម៉ាក lexus 570 បើកបុកយ៉ាងពេញទំហឹង បណ្តាលឱ្យផ្លោងមនុស្សចេញពីម៉ូតូសណ្ដោងរ៉ឺម៉ក់

ខេត្តត្បូងឃ្មុំ៖ បុរស ២នាក់បានបាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅលើផ្លូវជាតិលេខ៨ ដោយសារតែរថយន្តម៉ាក lexus 570 ដែលគេស្គាល់ថា ជារបស់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី បើកបុកយ៉ាងពេញទំហឹងបណ្តាលឱ្យផ្លោងមនុស្សចេញពីម៉ូតូសណ្ដោងរ៉ឺម៉ក។ គ្រោះថ្នាក់ចរាចរណ៍នេះ...

ក្រុមការងារអាជ្ញាធរជាតិអប្សរាកំពុងរំដោះទឹកចេញពីប្រាសាទដើម្បីបញ្ជៀសពីការជន់លិច

(សៀមរាប)៖ នាយដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បាននិងកំពុងខិតខំរំដោះទឺកតាមទ្វារទឹក និងតំបន់ប្រាសាទមួយចំនួន បង្ការកុំឱ្យជន់លិចប្រាសាទ។ ឥទ្ធិពលនៃព្យុះណូរុពីប្រទេសហ្វីលីពីនបណ្ដាលឱ្យកម្ពុជារងសម្ពាធទាប និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ចាប់ពីពាក់កណ្ដាលខែកញ្ញាមក។ ការណ៍នេះធ្វើឱ្យមានភ្លៀងធ្លាក់ជាច្រើនដង និងបណ្ដាលឱ្យជន់លិចស្រុកមួយចំនួនក្នុងខេត្តសៀមរាប។ នៅរមណីយដ្ឋានអង្គរ ទឹកភ្លៀងច្រើនសន្ធឹក ត្រូវបានប្រមូលទុក...

រកឃើញស្ថានីយ៍លក់ប្រេងមិនប្រក្រតី ចំនួន១១ទីតាំង នៅខេត្តកណ្តាល

(កណ្ដាល)៖ មន្រ្តីការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) សាខាខេត្តកណ្ដាល បានចុះធ្វើការត្រួតពិនិត្យផលិតផលម្ហូបអាហារ ជាមួយនឹងការត្រួតពិនិត្យលើផលិតផល ប្រើប្រាស់ពីអនុលោមភាពនៃស្លាកសញ្ញានៅតាមបណ្ដាផ្សារនានានៅខេត្តកណ្ដាល ក្នុងនោះ មន្ត្រីបានរកឃើញ១ទីតាំងមិនប្រក្រតី។ ជាមួយគ្នានេះ មន្ត្រី កបប ក៏បានពិនិត្យស្ថានីយ៍លក់ប្រេងជាច្រើន ដោយរកឃើញស្ថានីយ៍ចំនួន...

ភ្នំពេញយើងបង្ក្រាបល្បែងស៊ីសងបាន៧៦ករណី ឃាត់ខ្លួន១៤៦នាក់ ក្នុងពេលរយៈ៧ថ្ងៃ

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានបើកការបង្ក្រាបបទល្មើសល្បែងស៊ីសង សរុប៧៦ករណី ឃាត់ខ្លួនមនុស្សចំនួន១៤៦នាក់ នៅតាមខណ្ឌក្នុងមូលដ្ឋានរាជធានីភ្នំពេញ ត្រឹមរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃ១៧-២៣ ខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ...

ស្នងការរាជធានី បញ្ជាឲ្យស្រាវ ជ្រាវ ករណីនគរបាលចរាចរណ៍នៅរង្វង់មូលគួចកាណុង ដឹកពលរដ្ឋទៅបញ្ចាំទូរស័ព្ទដើម្បីយក លុយមកបង់ប្រាក់ផាកពិន័យ

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះថា ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធនគរបាលចរាចរណ៍នៅគោលដៅរង្វង់មូលគួចកាណុងដឹកពលរដ្ឋទៅបញ្ចាំទូរស័ព្ទដើម្បីយកលុយមកបង់ប្រាក់ផាកពិន័យនោះ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យស្រាវជ្រាវលើករណីនេះ។ លោកបន្តថា លោកឧត្តមសេនីយ៍ឯក ស ថេត...

កម្លាំងនគរបាលខណ្ឌ-ប៉ុស្ដិឬស្សីកែវ បង្ក្រាបករណីលួចម៉ូតូ មិនបានសម្រេច ឃាត់ខ្លួនបានជនសង្ស័យម្នាក់

ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌ-ប៉ុស្ដិឬស្សីកែវ បង្ក្រាបករណីលួចម៉ូតូ មិនបានសម្រេច ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅវេលាម៉ោង ១២និង ២៤នាទី ថ្ងៃទី...

អតីតយោធាដែលបាញ់សម្លាប់គូដណ្ដឹងជានិស្សិតពេទ្យ ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគាររាជធានីភ្នំពេញ

(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការសួរនាំនៅដំណាក់កាលនគរបាលយុត្តិធម៌ និងបញ្ជូនសាលាដំបូងរាជធានីភ្នំពេញនោះ អតីតមន្ដ្រីយោធាពាក់ស័ក្ដិ៤ ដែលបាញ់សម្លាប់គូដណ្ដឹងខ្លួនជានិស្សិតពេទ្យ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគាររាជធានីភ្នំពេញ (PJ)។ នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្ដាញព័ត៌មាន គីរីដងរែកឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះថា ពិរុទ្ធជនឈ្មោះ យឺន...

អាណាព្យាបាលសិស្សស្រុះស្រួលគ្នាដោយសន្តិភាពវិធីជានាយកសាលាហ៊ុន សែន សេរីភាពក្រុងតាខ្មៅ

(ភ្នំពេញ)៖ ករណីលោកគ្រូនាយកវិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្តាល វាយសិស្សស្រីម្នាក់ ហើយធ្វើឱ្យមានប្រតិកម្មរិះគន់ផង គាំទ្រផងពីសំណាក់មតិសាធារណៈនោះ ឥឡូវនេះភាគីសាលា និងភាគីអាណាព្យាបាលបានស្រុះស្រួលគ្នាវិញ ដោយភាគីទាំងសងខាងបានទទួលនូវកំហុស និងមានសំណូមពរពីគ្នាទៅវិញទៅមកប្រកបដោយសន្តិភាពវិធី។ គួរជម្រាបថា ប៉ុន្មានថ្ងៃកន្លងទៅនោះមានការចែកចាយវីដេអូលើបណ្តាញសង្គមពីសកម្មភាពរបស់នាយកវិទ្យាល័យ ហ៊ុន...

ព័ត៌មានចុងក្រោយ

បទវិភាគ៖ ចិនកំពុងទទួលបានទំនុកចិត្តពីទុនវិនិយោគបរទេសតាមរយៈការអនុវត្តជាក់ស្តែង

“ក្នុងបរិបទខាងក្រៅដ៏ស្មុគ្រស្មាញ សេដ្ឋកិច្ចចិនបានរក្សាស្ថិរភាពដែលឆ្ពោះទៅរកភាពល្អប្រសើរ និងបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា នេះគឺជាកាលានុវត្តភាពដ៏ប្រាកដប្រជាសម្រាប់សហគ្រាសពហុជាតិយើងខ្ញុំ។ ” កាលពីថ្ងៃទី១៩ខែមករា បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសថាសេដ្ឋកិច្ចចិនបានកើនឡើង៥ភាគរយនៅឆ្នាំ២០២៥ លោក Frank Hammes ប្រធានប្រតិបត្តិទូទាំងពិភពលោកនៃក្រុមហ៊ុន IQAir ដែលជាម៉ាកយីហោសម្អាតខ្យល់អាកាសដ៏ល្បីឈ្មោះលើពិភពលោកបានបង្ហាញពីមតិរបស់ខ្លួន។ ព្រមពេលជាមួយគ្នានេះ មតិអន្តរជាតិបានវាយតម្លៃចំពោះសេដ្ឋកិច្ចចិនដោយពាក្យ “កំណើនលើសពីការប៉ាន់ប្រមាណ”និង “ភាពធន់ដ៏ខ្លាំងក្លា”ជាដើមព្រមៗគ្នា។ ឆ្នាំ២០២៥ជាឆ្នាំបិទបញ្ចប់នៃការអនុវត្ត...
- Advertisement -spot_img